Zlatan Ibrahimovic វិភាគពីមូលហេតុដែល Zinedine Zidane គឺជាបុរសដែល បារាំង ត្រូវការបំផុត ក្រោយក្រុមរបស់ Kylian Mbappe ធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមស្នាដៃ អេស្ប៉ាញ
កីឡា Jul 16, 2026

Zlatan Ibrahimovic វិភាគពីមូលហេតុដែល Zinedine Zidane គឺជាបុរសដែល បារាំង ត្រូវការបំផុត ក្រោយក្រុមរបស់ Kylian Mbappe ធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមស្នាដៃ អេស្ប៉ាញ

អត្ថបទសរសេរដោយ Danny • 33 views

វីរជើងចាស់សញ្ជាតិស៊ុយអែត Zlatan Ibrahimovic បានចេញមុខមកគាំទ្រយ៉ាងពេញទំហឹងឱ្យលោក Zinedine Zidane ឡើងមកកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង បន្ទាប់ពីក្រុមមាន់គករងបរាជ័យ ២-០ ក្រោមស្នាដៃអេស្ប៉ាញ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup។ អតីតខ្សែប្រយុទ្ធដ៏មានឥទ្ធិពលរូបនេះជឿជាក់ថា បារាំងត្រូវការអ្នកដឹកនាំដែលមានចរិតលក្ខណៈពិសេស ដើម្បីស្តារស្ថានភាពក្រុមឡើងវិញ។

យុគសម័យដឹកនាំរយៈពេល ១៤ ឆ្នាំរបស់លោក Didier Deschamps ជិតឈានដល់ទីបញ្ចប់ហើយ បន្ទាប់ពីក្តីស្រមៃចង់បញ្ចប់អាជីពដោយពានរង្វាន់ World Cup មួយទៀតត្រូវរលាយបាត់បង់។ ក្នុងនាមជាអ្នកវិភាគឱ្យទូរទស្សន៍ Fox Sports លោក Ibrahimovic បានមើលឃើញថា ក្រុមកីឡាករបារាំងលេងបែប «អសកម្ម និងគ្មានជីវិតជីវ៉ា» ទាល់តែសោះក្នុងការតទល់នឹងអេស្ប៉ាញ។

លោក Zlatan បានសង្កត់ធ្ងន់ពីមូលហេតុដែល Zidane គឺជាជម្រើសដ៏ស័ក្តិសមបំផុតថា៖

«Zidane ធ្លាប់ធ្វើការងារយ៉ាងអស្ចារ្យនៅ Real Madrid ដោយឈ្នះពានរង្វាន់ Champions League ៣ ដងជាប់គ្នា។ យើងទាំងអស់គ្នាដឹងហើយថា គាត់នឹងមកដឹកនាំក្រុមជម្រើសជាតិ។ ខ្ញុំគិតថាគាត់គ្រាន់តែមកបន្តការងារដែល Deschamps បានកសាងទុកប៉ុណ្ណោះ។ វាមិនមែនជាការពិបាកក្នុងការជ្រើសរើសកីឡាករឡើយ ព្រោះបារាំងមានកីឡាករល្អៗរួចជាស្រេចទៅហើយ។ អ្វីដែលសំខាន់ គឺគាត់ត្រូវយករបៀបគ្រប់គ្រង (Management) របស់គាត់មកប្រើ។ ខ្ញុំជឿថា ក្រុមបារាំងបច្ចុប្បន្នត្រូវការអ្នកចាត់ការ (Manager) ច្រើនជាងគ្រូបង្វឹក (Coach) ព្រោះក្រុមដែលពោរពេញដោយតារាឆ្នើមបែបនេះ មិនខ្វះបច្ចេកទេសទេ តែខ្វះអ្នកគ្រប់គ្រងចិត្តសាស្ត្រ»។

ពេញមួយអាជីពជាគ្រូបង្វឹក លោក Zidaneធ្លាប់ដឹកនាំតែដំរីចាស់ Real Madrid តែមួយគត់ ដោយបង្កើតប្រវត្តិសាស្ត្រមាសឈ្នះ Champions League ៣ សម័យកាល និងពានរង្វាន់ La Liga ២ លើក។ រូបគេធ្លាប់បានបដិសេធសំណើដឹកនាំក្រុមជម្រើសជាតិសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០២២ ក្នុងគោលបំណងតែមួយគត់ គឺរង់ចាំកៅអីដឹកនាំក្រុមជម្រើសជាតិបារាំងនេះឯង។

ទោះបីជាចង់ឃើញការផ្លាស់ប្តូរថ្មីក៏ដោយ ក៏ Zlatan មិនភ្លេចពោលពាក្យសរសើរដល់កេរ្តិ៍ដំណែលរបស់លោក Deschamps ឡើយ៖

«មានកីឡាករតិចតួចណាស់ដែលធ្លាប់ជាកីឡាករដ៏អស្ចារ្យ ហើយអាចក្លាយជាគ្រូបង្វឹកដ៏អស្ចារ្យបានបែបនេះ។ គាត់ធ្លាប់ឈ្នះ World Cup, Nations League និងឡើងដល់វគ្គផ្តាច់ព្រ័ត្រជាច្រើនដង។ មនុស្សជាច្រើនគិតថាវាជារឿងងាយស្រួលព្រោះក្រុមបារាំងសម្បូរតារាឆ្នើម ប៉ុន្តែវាមិនងាយស្រួលឡើយក្នុងការគ្រប់គ្រង និងដឹកនាំផ្ទៃក្នុងក្រុម។ ពួកគេតែងតែប្រមូលពានរង្វាន់ ហើយទោះបីជាពេលខ្លះមិនបានពាន ក៏ពួកគេនៅតែស្ថិតក្នុងចំណោមក្រុមខ្លាំងបំផុតនៅចំណុចកំពូលជានិច្ច»។

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 15 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views
The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri
កីឡា

The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri

Jul 25, 2026 14 views
Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City
កីឡា

Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City

Jul 25, 2026 18 views
Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក
កីឡា

Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក

Jul 25, 2026 17 views