Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
អត្ថបទសរសេរដោយ Danny • 15 views
តារាបាល់ទាត់សញ្ជាតិអេហ្ស៊ីប Mohamed Salah កំពុងរៀបចំខ្លួនបើកទំព័រថ្មីនៃអាជីពបាល់ទាត់នៅអឺរ៉ុបរបស់គេ។ ការចរចាជាមួយក្លិប Beşiktaş នៃប្រទេសទួរគីបានឈានដល់ដំណាក់កាលចុងក្រោយហើយ ដែលធ្វើឱ្យ "ស្ដេចអេហ្ស៊ីប" រូបនេះខិតជិតនឹងការផ្ទេរមកគ្រងឯកសណ្ឋានរបស់ក្លិបយក្សទួរគីសម្រាប់រដូវកាលខាងមុខ។
Salah បានបញ្ចប់ដំណើរដ៏អស្ចារ្យរយៈពេល ៩ រដូវកាលនៅកីឡដ្ឋាន Anfield ជាមួយ Liverpool ជាកន្លែងដែលរូបគេបានឈ្នះពានរង្វាន់ធំៗទាំងអស់ ទាំងក្នុងស្រុក និងអឺរ៉ុប ព្រមទាំងបានបំបែកកំណត់ត្រាជាច្រើន និងឈ្នះពានរង្វាន់បុគ្គលជាហូរហែ ដែលធ្វើឱ្យរូបគេក្លាយជាកីឡាករដ៏អស្ចារ្យបំផុតមួយរូបក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។
អ្នកសារព័ត៌មានអ៊ីតាលីដ៏គួរឱ្យទុកចិត្ត Nicolò Schira បានរាយការណ៍ថា Beşiktaş បានព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនទាំងអស់ជាមួយ Salah និងភ្នាក់ងាររបស់គេរួចរាល់ហើយ។ កីឡាកររូបនេះនឹងចុះកិច្ចសន្យារយៈពេល ១ រដូវកាល ជាមួយនឹងប្រាក់ពលកម្មរហូតដល់ ១២ លានអឺរ៉ូ ព្រមទាំងមានប្រពន្ធ័បន្ថែមបន្ថែមជម្រើសពន្យារពេល ១ រដូវកាលទៀតរហូតដល់រដូវក្តៅឆ្នាំ ២០២៨។ Schira បានគូសបញ្ជាក់ថា គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Vincenzo Italiano បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូលរូបគេអំពីគម្រោងកីឡារបស់ក្លិប។
បច្ចុប្បន្ន ថ្នាក់ដឹកនាំរបស់ Beşiktaş កំពុងរៀបចំឯកសារចុងក្រោយ មុនពេលធ្វើការប្រកាសជាផ្លូវការ ដែលត្រូវបានរំពឹងថានឹងបញ្ចប់នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ទោះបីជាមានក្លិបជាច្រើនមកពី Saudi Roshn League តាមប្រមាញ់ Salah យ៉ាងក្តៅគគុកយ៉ាងណាក៏ដោយ ប៉ុន្តែបំណងប្រាថ្នារបស់កីឡាករក្នុងការបន្តលេងនៅអឺរ៉ុប បានធ្វើឱ្យគេសម្រេចចិត្តជ្រើសរើសយក Beşiktaş ជំនួសឱ្យសំណើហិរញ្ញវត្ថុមហាសាលពីអារ៉ាប៊ីសាអ៊ូឌីត។