Zinedine Zidane បង្ហើបពីការវិលត្រឡប់មកដឹកនាំក្រុមវិញ 'ក្នុងពេលឆាប់ៗ'
អត្ថបទសរសេរដោយ Bonat • 98 views
លោក Zinedine Zidane អតីតគ្រូបង្វឹក Real Madrid បានបញ្ជាក់ថា ការវិលត្រលប់របស់លោកមកកាន់ការងារដឹកនាំក្រុមវិញនឹងកើតឡើង "ក្នុងពេលឆាប់ៗនេះ" បន្ទាប់ពីអវត្តមានតាំងពីឆ្នាំ ២០២១។ ការលើកឡើងនេះបានជំរុញឱ្យមានការរំពឹងទុកកាន់តែខ្លាំងថា លោកកំពុងរង់ចាំតំណែងគ្រូបង្វឹកក្រុម ជម្រើសជាតិបារាំង បន្ទាប់ពីលោក Didier Deschamps បានបញ្ជាក់ថានឹង ចាកចេញ ក្រោយចប់ World Cup ឆ្នាំ ២០២៦។ លោក Zidane ធ្លាប់បាននិយាយកាលពីខែមុនថា លោក "ចង់ក្លាយជាគ្រូបង្វឹកក្រុមបារាំងនៅថ្ងៃណាមួយ"។ ទោះបីជាមានការផ្តល់ជូនជាច្រើន (ដូចជា Juventus ឬ Paris Saint-Germain ដែលមិនទំនង) លោកបានរក្សាភាពស្ងប់ស្ងាត់ ដោយរង់ចាំគម្រោងដែលត្រឹមត្រូវបំផុតសម្រាប់ខ្លួនលោក។
