ជិតដល់ការប្រកួតពាន World Cup 2026 ហើយ ដឹងថាក្រុមណាខ្លះបានកក់កៅអីរួចរាល់ទៅកាន់ការប្រកួតហើយឬនៅ!
អត្ថបទសរសេរដោយ • 176 views
នៅសល់រយៈពេលតែប្រាំបួនខែទៀតប៉ុណ្ណោះនឹងឈានដល់ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដែលនឹងត្រូវធ្វើឡើងនៅលើទឹកដីសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា និងក៏ជាលើកដំបូងផងដែរនៅក្នុងប្រវត្តិសាស្ត្រដែលមានការចូលរួមប្រកួតពីក្រុមជម្រើសជាតិរហូតដល់ទៅ ៤៨ ប្រទេស។
ហើយថ្ងៃនេះដែរ យើងសូមធ្វើការបង្ហាញជូននូវក្រុមជម្រើសជាតិដែលបានកក់កៅអីរួចរាល់ទៅកាន់ការប្រកួតពានរង្វាន់ World Cup ឆ្នាំ ២០២៦ ៖
១ ក្រុមម្ចាស់ផ្ទះទទួលបានកៅអីស្វ័យប្រវត្តិរួមមាន ៖ សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា
២ តំបន់អាស៊ី ៖ ជប៉ុន កូរ៉េខាងត្បូង អ៊ីរ៉ង់ អូស្ត្រាលី អ៊ូសបេគីស្ថាន និងហ្ស៊កដានី
៣ តំបន់អាមេរិកខាងត្បូង ៖ អាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី អេក្វាឌ័រ អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ
៤ តំបន់អូសេអានី ៖ នូវែលសេឡង់
ដោយឡែក ការប្រកួតជម្រុះ World Cup នៅក្នុងតំបន់អឺរ៉ុបសម្រាប់ក្រុមជម្រើសជាតិមួយចំនួនទើបតែចាប់ផ្តើមការប្រកួតរបស់ពួកគេប៉ុណ្ណោះក្នុងសប្តាហ៍នេះ។