Vinicius Junior ពន្យល់ពីរឿងមិនព្រមស៊ុតបាល់ពិន័យ១១ម៉ែត្រ មុនពេលប្រេស៊ីលធ្លាក់ចេញពី World Cup ក្រោមថ្វីជើងន័រវែស
កីឡា Jul 06, 2026

Vinicius Junior ពន្យល់ពីរឿងមិនព្រមស៊ុតបាល់ពិន័យ១១ម៉ែត្រ មុនពេលប្រេស៊ីលធ្លាក់ចេញពី World Cup ក្រោមថ្វីជើងន័រវែស

អត្ថបទសរសេរដោយ Danny • 51 views

កំពូលខ្សែប្រយុទ្ធស្លាបរបស់ក្រុមជម្រើសជាតិប្រេស៊ីល (Brazil) និងក្លិប Real Madrid កីឡាករ Vinicius Junior បានចេញមុខបំបែកភាពស្ងៀមស្ងាត់ ដើម្បីបកស្រាយជុំវិញរឿងរ៉ាវចម្រូងចម្រាស ករណីដែលរូបគេមិនព្រមរ៉ាប់រងស៊ុតបាល់ពិន័យ ១១ ម៉ែត្រដ៏សំខាន់។ បាល់ពិន័យនោះត្រូវបានប្រគល់ទៅឱ្យមិត្តរួមក្រុម Bruno Guimaraes ជាអ្នកស៊ុត ប៉ុន្តែត្រូវបរាជ័យ រហូតធ្វើឱ្យក្រុមសាំបាត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ២០២៦ យ៉ាងរន្ធត់ក្រោមថ្វីជើងក្រុមន័រវែស (Norway) ក្នុងលទ្ធផល ២-១។

តារាបាល់ទាត់វ័យ ២៥ ឆ្នាំរូបនេះ បានពន្យល់យ៉ាងច្បាស់ថា ការសម្រេចចិត្តជ្រើសរើសអ្នកស៊ុតបាល់ពិន័យ គឺធ្វើឡើងតាមបញ្ជារបស់គ្រូបង្វឹក លោក Carlo Ancelotti មិនមែនជារឿងដែលរូបគេចង់គេចវេសពីការទទួលខុសត្រូវឡើយ។ Vinicius បានថ្លែងថា៖ «ហេតុអ្វីបានជាខ្ញុំមិនស៊ុតបាល់ពិន័យ? ព្រោះវាជាការសម្រេចចិត្តរបស់គ្រូបង្វឹក។ ខ្ញុំមិនដែលលាក់ខ្លួន ឬរត់គេចពីការទទួលខុសត្រូវម្តងណាឡើយ។ នៅ Real Madrid ឱ្យតែគ្រូបង្វឹកបញ្ជា ខ្ញុំតែងតែធ្វើវា។ ការធ្វើតាមការរៀបចំនៅទីនេះ បញ្ជាក់ថាខ្ញុំមិនមែនជាមនុស្សអាត្មានិយមដែលចង់បានតែភាពលេចធ្លោផ្ទាល់ខ្លួននោះទេ»

ទន្ទឹមនឹងនេះ Vinicius ក៏បានចេញមុខការពារ និងបង្ហាញសាមគ្គីភាពជាមួយមិត្តរួមក្រុម Bruno Guimaraes ផងដែរ ដោយលោកសង្ឃឹមថាការខុសឆ្គងមួយពេលនេះ នឹងមិនបំផ្លាញអាជីពជម្រើសជាតិរបស់ Guimaraes ឡើយ។ ជាមួយគ្នានោះ រូបគេបានផ្ញើសារសុំទោសទៅកាន់អ្នកគាំទ្រប្រេស៊ីលទាំងអស់ចំពោះការខកចិត្តដ៏ធំធេងនេះ ព្រោះក្រុមជម្រើសជាតិប្រេស៊ីលបានខកខានលើកពានរង្វាន់ពិភពលោកអស់រយៈពេលជាង ២ ទសវត្សរ៍មកហើយ។ ទោះជាយ៉ាងណា រូបគេនៅតែមានជំនឿចិត្តលើគ្រូបង្វឹកលោក Ancelotti និងប្តេជ្ញាចិត្តនាំយកក្រុមកីឡាករវ័យក្មេងជំនាន់ក្រោយវាយបកត្រឡប់មកឈរនៅលើកំពូលតារាងវិញនាពេលអនាគត។

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 15 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views
The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri
កីឡា

The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri

Jul 25, 2026 14 views
Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City
កីឡា

Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City

Jul 25, 2026 18 views
Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក
កីឡា

Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក

Jul 25, 2026 17 views