Tom Brady សួរ Lionel Messi ចំៗពីរឿងរូបថតងូតទឹកឱ្យ Lamine Yamal កាលនៅជាទារក មុនពេលវគ្គផ្តាច់ព្រ័ត្រ World Cup ចូលមកដល់
កីឡា Jul 18, 2026

Tom Brady សួរ Lionel Messi ចំៗពីរឿងរូបថតងូតទឹកឱ្យ Lamine Yamal កាលនៅជាទារក មុនពេលវគ្គផ្តាច់ព្រ័ត្រ World Cup ចូលមកដល់

អត្ថបទសរសេរដោយ Danny • 31 views

នៅក្នុងជំនួបដ៏គួរឱ្យចាប់អារម្មណ៍មួយនៅទីក្រុងញូវយ៉ក រវាងកំពូលកីឡាករប្រវត្តិសាស្ត្រលីគ NFL លោក Tom Brady និងកំពូលកីឡាករបាល់ទាត់ពិភពលោក Lionel Messi លោក Brady បានចោទសួរ Messi ជុំវិញរូបថតដ៏ល្បីល្បាញមួយសន្លឹកដែលកំពុងត្រូវបានគេនិយាយរំលឹកពាសពេញពិភពលោក៖ នោះគឺរូបថតដែល Messi បានងូតទឹកឱ្យ Lamine Yamal កាលពីនៅជាទារក។ លោក Brady បានពណ៌នារូបភាពនោះថាជា «ទំនាយដ៏ស័ក្តិសិទ្ធិបំផុត» (Very prophetic) ព្រោះបច្ចុប្បន្ន Yamal កំពុងលេងក្នុងព្រឹត្តិការណ៍ World Cup លើកដំបូងរបស់គេ ខណៈ Messi កំពុងត្រៀមខ្លួនសម្រាប់ World Cup ចុងក្រោយ។

រូបថតប្រវត្តិសាស្ត្រនោះត្រូវបានថតឡើងនៅក្នុងឆ្នាំ ២០០៧ នៅពេលដែល Yamal មានអាយុត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ហើយ Messi កំពុងតែចាប់ផ្តើមសាងកេរ្តិ៍ឈ្មោះនៅ Barcelona។ រូបថតនេះត្រូវបានគេចែកចាយឡើងវិញយ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០២៤ ដោយឪពុករបស់ Yamal បានហៅវាថាជា «ការចាប់ផ្តើមនៃវីរបុរសទាំងពីរ» (The beginning of two legends)។

នៅពេលត្រូវបាន Tom Brady សាកសួរពីអារម្មណ៍ដែលត្រូវមកតទល់នឹង Yamល ក្នុងវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមពានរង្វាន់ដ៏ធំនេះ លោក Lionel Messi បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំរូបនេះ ប៉ុន្តែលោកក៏មិនភ្លេចព្រមានថាអាហ្សង់ទីននឹងមិនបណ្តោយឱ្យអេស្ប៉ាញឈ្នះស្រួលៗនោះឡើយ៖

«គាត់ (Yamal) គឺជាកីឡាករឈានមុខគេម្នាក់រួចទៅហើយនៅក្នុងពិភពបាល់ទាត់ ទោះបីជាមានអាយុត្រឹម ១៩ ឆ្នាំក៏ដោយ។ គាត់មានអាជីពដ៏វែងឆ្ងាយនៅខាងមុខ ហើយមានឱកាសដ៏អស្ចារ្យក្នុងការបង្កើតប្រវត្តិសាស្ត្រថ្មី។ ខ្ញុំតែងតែជូនពរឱ្យគាត់ជួបតែរឿងល្អៗ។ ប៉ុន្តែសម្រាប់ការប្រកួតនេះ ពួកយើងនឹងព្យាយាមលេងឱ្យបានល្អបំផុតដើម្បីទប់ស្កាត់មិនឱ្យគាត់បង្ហាញទម្រង់លេងដ៏ខ្លាំងរបស់គេបាន ទោះបីជាវាជារឿងពិបាកខ្លាំងក៏ដោយ។ ម្យ៉ាងទៀត អេស្ប៉ាញមិនមែនមានតែ Lamine ម្នាក់ឡើយ ពួកគេមានកីឡាករល្អៗជាច្រើន និងលេងបានយ៉ាងល្អ ប៉ុន្តែពួកយើង (អាហ្សង់ទីន) ក៏មានអាវុធផ្ទាល់ខ្លួនរបស់យើងដែរ»។

Lionel Messi, Lamine Yamal and Lamine's mother Sheila,  in a calendar photoshoot from 2007.

នៅក្នុងយុទ្ធនាការ World Cup ២០២៦ នេះ ស្ថិតិរបស់ Messi គឺលេចធ្លោខ្លាំងណាស់ ដោយរកបាន ៨ គ្រាប់ និងបញ្ជូនបាល់បាន ៤ ដង ក្នុងការបង្ហាញខ្លួន ៧ ប្រកួត។ រីឯ Yamal វិញ ទោះបីជារកបាន ១ គ្រាប់ និងមិនទាន់មាន Assist ក្នុងព្រឹត្តិការណ៍នេះក៏ដោយ ប៉ុន្តែឥទ្ធិពលរបស់គេនៅលើទីលានគឺធំធេងណាស់ ដោយរូបគេជាអ្នករកបានបាល់ពិន័យប៉េណាល់ទីជួយឱ្យអេស្ប៉ាញយកឈ្នះបារាំងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងតែងតែទាក់ទាញខ្សែការពារគូប្រកួតឱ្យមកតាមបិទរូបគេ ដែលបើកឱកាសឱ្យមិត្តរួមក្រុមមានលំហលេងបានយ៉ាងល្អ។

នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ពិភពលោកនឹងបានដឹងថា តើ Messi អាចបិទបញ្ចប់អាជីពអន្តរជាតិដោយការឈ្នះពានរង្វាន់ពិភពលោកពីរជំនាន់ជាប់គ្នា ឬមួយក៏ Yamal នឹងអាចផ្តួលរំលំសិស្សច្បងម្នាក់នេះ ដើម្បីដឹកនាំអេស្ប៉ាញគ្រងជើងឯកជាលើកដំបូងគិតចាប់តាំងពីឆ្នាំ ២០១០ ពោលគឺរយៈពេលជិត ១៩ ឆ្នាំបន្ទាប់ពីពួកគេទាំងពីរបានជួបគ្នាជាលើកដំបូងក្នុងរូបថតងូតទឹកនោះ។

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 15 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views
The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri
កីឡា

The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri

Jul 25, 2026 14 views
Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City
កីឡា

Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City

Jul 25, 2026 18 views
Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក
កីឡា

Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក

Jul 25, 2026 17 views