លោក Thomas Tuchel សម្រេចចិត្តបញ្ចូល Jude Bellingham ក្នុងក្រុមជម្រើសជាតិអង់គ្លេសវិញ
អត្ថបទសរសេរដោយ Bonat • 90 views
លោក Thomas Tuchel គ្រូបង្វឹកក្រុម ជម្រើសជាតិអង់គ្លេស ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្ត ដាក់បញ្ចូល ខ្សែបម្រើឆ្នើម Real Madrid កីឡាករ Jude Bellingham ទៅក្នុងបញ្ជីឈ្មោះក្រុមសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ ២០២៦ ទល់នឹង Serbia និង Albania នៅខែវិច្ឆិកានេះ។
Bellingham ត្រូវបានលោក Tuchel ដកចេញ ពីក្រុមជម្រើសជាតិកាលពីខែតុលា បើទោះបីជារូបគេបានជាសះស្បើយពីការវះកាត់ស្មារហើយក៏ដោយ ដោយលោក Tuchel លើកឡើងថា កីឡាកររូបនេះ "ខ្វះចង្វាក់លេង"។ លោក Tuchel បានបញ្ជាក់ថា លោកមិនមែន "ជ្រើសរើសតែកីឡាករដែលមានទេពកោសល្យបំផុតនោះទេ" ប៉ុន្តែលោកកំពុងព្យាយាម "កសាងក្រុមមួយ" ដែលមាន ភាពស៊ីសង្វាក់គ្នា និង ស្មារតីល្អ ដើម្បីប្រជែងយកពាន World Cup។
