Son Heung-min មានបំណង វិលត្រលប់ទៅ Tottenham វិញដើម្បី ថ្លែងអំណរគុណ និង លាអ្នកគាំទ្រ
អត្ថបទសរសេរដោយ Bonat • 94 views
តារាឆ្នើម Son Heung-min របស់ក្លិប Los Angeles FC (LAFC) បានបង្ហាញពីបំណងចង់ វិលត្រលប់ទៅ Tottenham វិញដើម្បី ថ្លែងអំណរគុណ និង លាគ្នា ជាមួយអ្នកគាំទ្រឱ្យបានត្រឹមត្រូវ បន្ទាប់ពីការផ្ទេរ ២០ លានផោន របស់គេកាលពីរដូវក្តៅមុនបានបញ្ចប់ដោយគ្មានពិធីលា។ Son បានបន្សល់ទុកនូវកេរ្តិ៍ដំណែលដ៏អស្ចារ្យនៅ Tottenham (លេង ៤៤៥ ប្រកួត រកបាន ១៧៣ គ្រាប់) ហើយបច្ចុប្បន្នកំពុងមានទម្រង់លេងដ៏អស្ចារ្យនៅ LAFC (រកបាន ៩ គ្រាប់ និង ៣ Assist ក្នុង ១០ ប្រកួត)។ មានពាក្យចចាមអារ៉ាមថា Son អាចនឹងត្រូវបានផ្តល់ កិច្ចសន្យាខ្ចីជើងរយៈពេលខ្លី ត្រលប់ទៅទ្វីបអឺរ៉ុបវិញក្នុងអំឡុងពេលសម្រាកលីគ MLS (ដោយមានក្លិប AC Milan និង Tottenham ចាប់អារម្មណ៍) ក្រោមលក្ខខណ្ឌ 'Beckham Clause' នៅក្នុងកិច្ចសន្យារបស់គេ។
