Sadio Mane ប្រកាសលាឈប់ពីក្រុមជម្រើសជាតិសេណេហ្គាល់ ក្រោយធ្លាក់ចេញពី World Cup
កីឡា Jul 11, 2026

Sadio Mane ប្រកាសលាឈប់ពីក្រុមជម្រើសជាតិសេណេហ្គាល់ ក្រោយធ្លាក់ចេញពី World Cup

អត្ថបទសរសេរដោយ Danny • 37 views

វីរៈបុរសបាល់ទាត់របស់ប្រទេសសេណេហ្គាល់ កីឡាករ Sadio Mane បានប្រកាសជាផ្លូវការថាលោកនឹងឈប់លេងឱ្យក្រុមជម្រើសជាតិហើយ បន្ទាប់ពីក្រុមរបស់លោកត្រូវធ្លាក់ចេញពីការប្រកួត World Cup វគ្គ ១៦ ក្រុមចុងក្រោយ។ ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះ បានសម្រេចចិត្តបញ្ចប់អាជីពអន្តរជាតិរយៈពេល ១៤ ឆ្នាំជាមួយក្រុមជម្រើសជាតិ ដោយធ្លាប់ចូលលេងបាន ១៣០ ប្រកួត និងធ្លាប់បានជួយក្រុមឱ្យឈ្នះពានរង្វាន់ធំប្រចាំទ្វីបផងដែរ។

ការសម្រេចចិត្តដ៏សំខាន់របស់អតីតខ្សែប្រយុទ្ធក្រុម Liverpool រូបនេះ ត្រូវបានចុះផ្សាយដោយសារព័ត៌មានសេណេហ្គាល់ Le Quotidien តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមសេណេហ្គាល់បានចាញ់ក្រុមប៊ែលហ្សិក ៣-២ យ៉ាងប្រកៀកប្រកិតនៅអាមេរិកខាងជើង។ នៅក្នុងសំបុត្រលាគ្នាផ្ញើចេញពីទីក្រុង Dakar លោក Mane បានសុំទោសប្រជាជនសេណេហ្គាល់ចំពោះរាល់ចំណុចខ្វះខាត ឬរឿងរ៉ាវដែលធ្វើឱ្យអ្នកគាំទ្រខកចិត្តកន្លងមក។

លោកបានសរសេរបញ្ជាក់ថា៖ «សូមដឹងថា ខ្ញុំបានលះបង់គ្រប់បែបយ៉ាងដើម្បីទង់ជាតិមួយនេះ។ ខ្ញុំបានធ្វើអស់ពីសមត្ថភាព និងតែងតែប្រយុទ្ធយ៉ាងខ្លាំងក្លាដើម្បីប្រទេសជាតិរបស់យើង។ ការគាំទ្រមិនចេះដាច់របស់អ្នករាល់គ្នា គឺជាកម្លាំងរុញច្រានឱ្យខ្ញុំទទួលបានជោគជ័យ»

អាជីពរបស់ Mane ជាមួយក្រុមជម្រើសជាតិ នឹងត្រូវគេចងចាំថាជាសម័យកាលដ៏រុងរឿងបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់សេណេហ្គាល់ តាមរយៈការឈ្នះពានរង្វាន់ទ្វីបអាហ្វ្រិក (AFCON) ចំនួន ២ ដង (ទោះបីជាពានចុងក្រោយត្រូវដកហូតវិញ ក្រោយពីក្រុមបានដើរចេញពីទីលានក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២៥ ដើម្បីតវ៉ានឹងការសម្រេចចិត្តបាល់ប៉េណាល់ទីក៏ដោយ)។ ទោះបីជាការលេងរបស់លោកនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ នេះមានកម្រិត ដោយសារតែទើបតែងើបពីរបួសនៅចុងបញ្ចប់ការប្រកួតក៏ដោយ ក៏ម្ចាស់អាវលេខ ១០ រូបនេះនៅតែជាជានិមិត្តរូបនៃបាល់ទាត់អាហ្វ្រិកសម័យថ្មី។ បន្ទាប់ពីឈប់លេងឱ្យជាតិ លោកមានគម្រោងយកបទពិសោធន៍ទៅជួយការងារបច្ចេកទេស ធ្វើជាគ្រូបង្វឹក ឬជួយការងារក្នុងសហព័ន្ធបាល់ទាត់វិញ ចំណែកពេលនេះលោកអាចផ្តោតអារម្មណ៍ពេញលេញលើការលេងឱ្យក្លិបអាជីពដោយមិនបាច់ហត់នឿយក្នុងការធ្វើដំណើរមកជួយក្រុមជាតិទៀតឡើយ។

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 15 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views
The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri
កីឡា

The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri

Jul 25, 2026 14 views
Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City
កីឡា

Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City

Jul 25, 2026 18 views
Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក
កីឡា

Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក

Jul 25, 2026 17 views