Ronaldo Nazario (R9) ជឿជាក់ថា Cristiano Ronaldo និង Neymar កំពុងប្រឈមមុខនឹងការធ្លាក់ចុះកាយសម្បទាដែលមិនអាចជៀសរួច
កីឡា Jul 21, 2026

Ronaldo Nazario (R9) ជឿជាក់ថា Cristiano Ronaldo និង Neymar កំពុងប្រឈមមុខនឹងការធ្លាក់ចុះកាយសម្បទាដែលមិនអាចជៀសរួច

អត្ថបទសរសេរដោយ Danny • 20 views

វីរបុរសបាល់ទាត់ប្រេស៊ីលលោក Ronaldo Nazario (R9) បានផ្តល់ការវាយតម្លៃយ៉ាងត្រង់ៗជុំវិញកាយសម្បទារបស់ Cristiano Ronaldo ដោយលើកឡើងថា ខ្សែប្រយុទ្ធវ័យចាស់រូបនេះប្រហែលជាមិនអាចបន្តលេងក្នុងកម្រិតខ្ពស់បំផុតនៃបាល់ទាត់អន្តរជាតិបានទៀតឡើយ។ ទោះបីជាទទួលស្គាល់ថា តារាឆ្នើមរបស់ក្លិប Al-Nassr រូបនេះនៅតែជាកម្លាំងសំខាន់ក្នុងលីគ Saudi Pro League ក៏ដោយ ប៉ុន្តែលោក 'O Fenomeno' ជឿជាក់ថា សម្ពាធ និងកម្លាំងកាយនៃព្រឹត្តិការណ៍ World Cup កំពុងតែក្លាយជារនាំងដ៏ធំមួយសម្រាប់ម្ចាស់អាវលេខ ៧ រូបនេះ។

លោក Ronaldo Nazario បានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយ ESPN ជុំវិញភាពប្រាកដនិយមនៃកាយសម្បទាដែលកីឡាករជាន់ខ្ពស់ត្រូវជួបប្រទះ៖

«ជាធម្មតា រាងកាយនឹងប្រាប់ និងព្រមានអ្នកថាតើអ្នកមិនអាចបន្តរ៉ាប់រងវាបានទៀតឡើយ។ ខ្ញុំគិតថាទាំង Cristiano និង Neymar បានឈានដល់ចំណុចដែលពួកគេត្រូវតែស្វែងរកកិច្ចព្រមព្រៀងសម្របសម្រួលជាមួយរាងកាយរបស់ពួកគេផ្ទាល់។ ការតតាំងជាមួយកាយសម្បទាខ្លួនឯង គឺជាការប្រយុទ្ធដ៏លំបាកបំផុតក្នុងការយកឈ្នះ»។

អតីតខ្សែប្រយុទ្ធឆ្នើមរូបនេះបានពន្យល់បន្ថែមថា ការលេងនៅក្នុងលីគតំបន់មជ្ឈិមបូព៌ា និងការចូលរួមក្នុងទួរណាមេនធំៗលើឆាកអន្តរជាតិ មានកម្រិតខុសគ្នាយ៉ាងខ្លាំង៖ «ប្រហែលជាគាត់នៅតែមានកម្រិតសមត្ថភាពលេងនៅអារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែនៅពេលនិយាយដល់ World Cup យើងឃើញថាវាកាន់តែលំបាកខ្លាំងណាស់ ព្រោះកម្រិតនៃការប្រកួតនៅទីនោះគឺខ្ពស់ជាងឆ្ងាយណាស់»

R9 ដែលធ្លាប់ឆ្លងកាត់របួសជង្គង់ធ្ងន់ធ្ងរក្នុងអាជីព បានសង្កត់ធ្ងន់ថា ទោះបីជាមានឆន្ទៈ និងការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏កាយសម្បទានឹងក្លាយជាអ្នកសម្រេចចិត្តចុងក្រោយជានិច្ច។

នៅក្នុងព្រឹត្តិការណ៍ World Cup 2026 កន្លងទៅ Cristiano Ronaldo ក្នុងវ័យ ៤១ ឆ្នាំ បានបង្ហាញខ្លួនជាលើកទី ៦ ក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ដោយបានចូលលេងជាជម្រើសដំបូងទាំង ៥ ប្រកួតឱ្យព័រទុយហ្គាល់ និងរកបាន ៣ គ្រាប់ (២ គ្រាប់ទល់នឹងអ៊ូសបេគីស្ថាន និង ១ គ្រាប់ទល់នឹងក្រូអាត)។ ទោះជាយ៉ាងណា ក្តីស្រមៃគ្រងជើងឯកពិភពលោករបស់គេត្រូវបានបំផ្លាញ បន្ទាប់ពីព័រទុយហ្គាល់ត្រូវធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយក្រោមថ្វីជើងក្រុមម្ចាស់ជើងឯកអេស្ប៉ាញ។

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 15 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views
The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri
កីឡា

The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri

Jul 25, 2026 14 views
Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City
កីឡា

Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City

Jul 25, 2026 18 views
Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក
កីឡា

Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក

Jul 25, 2026 17 views