Richarlison ខ្សែប្រយុទ្ធរបស់ Tottenham ត្រូវបានគេរាយការណ៍ថា បាន "ផ្តល់ភ្លើងខៀវ" សម្រាប់ការចាកចេញពីក្លិបនៅ ខែមករា
អត្ថបទសរសេរដោយ Bonat • 96 views
កីឡាករ Richarlison (វ័យ ២៨ ឆ្នាំ) ខ្សែប្រយុទ្ធរបស់ Tottenham ត្រូវបានគេរាយការណ៍ថា បាន "ផ្តល់ភ្លើងខៀវ" សម្រាប់ការចាកចេញពីក្លិបនៅ ខែមករា ដោយមានក្លិប Flamengo របស់ប្រេស៊ីលចាប់អារម្មណ៍លើរូបគេ។ Richarlison ដែលចង់ត្រលប់ទៅប្រទេសកំណើតវិញដើម្បី ធានាកៅអីជម្រើសជាតិ សម្រាប់ World Cup ឆ្នាំ ២០២៦ បានបង្ហាញការ ឆ្លើយតបជាវិជ្ជមាន ចំពោះការផ្ទេរនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ការចុះហត្ថលេខានេះនឹងមិនងាយស្រួលនោះទេ ដោយសារ Richarlison មានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៧ (ផ្ទេរចូលតម្លៃ £៥០ លានផោន) ហើយតម្លៃទីផ្សារបច្ចុប្បន្នរបស់គេប្រមាណ €២៥ លានអឺរ៉ូ នឹងក្លាយជាការចំណាយដ៏ធំសម្រាប់ក្លិប Flamengo ដែលចាំបាច់ត្រូវតែចរចារលក្ខខណ្ឌ ខ្ចីជើង ឬ បង់រំលស់។
