Reece James ព្រមាន FIFA ឱ្យផ្លាស់ប្តូរកាលវិភាគ World Cup ២០២៦ ដោយសារកម្តៅក្តៅខ្លាំង
អត្ថបទសរសេរដោយ Bonat • 104 views
ប្រធានក្រុម Chelsea កីឡាករ Reece James បានចេញមុខ ព្រមាន ទៅកាន់ស្ថាប័ន FIFA ឱ្យ ពិចារណាឡើងវិញ នូវម៉ោងចាប់ផ្តើមនៃការប្រកួត World Cup ឆ្នាំ ២០២៦ នៅសហរដ្ឋអាមេរិក ដោយទទូចថា កម្តៅ "ក្តៅហែង" និង សំណើមខ្លាំង នៅទីនោះអាច បង្កគ្រោះថ្នាក់ ដល់សុខភាពកីឡាករ។ ការព្រមាននេះកើតឡើងបន្ទាប់ពី Chelsea បានឈ្នះពាន Club World Cup នៅសហរដ្ឋអាមេរិក ដែល James បានពណ៌នាថាជា "លក្ខខណ្ឌដ៏លំបាកបំផុត"។ មិត្តរួមក្រុមរបស់គេ Enzo Fernandez ស្ទើរតែដួលនៅកណ្តាលទីលាន ដោយសារ វិលមុខ។
James ជឿជាក់ថា ដំណោះស្រាយគឺការ ផ្លាស់ប្តូរម៉ោងចាប់ផ្តើម ទៅកាន់ ពេលល្ងាច ឬយប់ (ដូចជាម៉ោង ១៧:០០, ២០:០០, ២៣:០០ BST) ដើម្បីចៀសវាងកម្តៅថ្ងៃខ្លាំង។ ក្រុម អង់គ្លេស (ដែលបានជាប់ជម្រុះរួចហើយ) មានគម្រោងរៀបចំ ជំរំហ្វឹកហាត់ក្នុងអាកាសធាតុក្តៅ នៅរដ្ឋ Florida ដើម្បីជួយកីឡាករសម្របខ្លួន។
