Real Madrid មិនទាន់ឈានដល់កិច្ចព្រមព្រៀងចុងក្រោយជាមួយ RB Leipzig លើការផ្ទេរ Yan Diomande នៅឡើយទេ
អត្ថបទសរសេរដោយ Danny • 7 views
ការចរចារវាង Real Madrid និង RB Leipzig ហាក់បីដូចជាជិតឈានដល់ទីបញ្ចប់ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប៉ុន្តែពួកគេនៅមិនទាន់អាចសម្រេចកិច្ចព្រមព្រៀងជាផ្លូវការនៅឡើយទេ។ ក្រុម Los Blancos ជិតស្វែងរកកិច្ចព្រមព្រៀងបានទៅហើយជាមួយក្លិបអាល្លឺម៉ង់ ដើម្បីនាំយកកីឡាករវ័យក្មេងលេចធ្លោរូបនេះមកពង្រឹងតំបន់ប្រយុទ្ធខាងស្តាំ និងបង្កើនភាពមុតស្រួចជាមួយ Kylian Mbappé និង Vinícius Jr.។ យ៉ាងណាមិញ Leipzig នៅតែបន្តទាមទារលក្ខខណ្ឌហិរញ្ញវត្ថុដែលប្រសើរជាងនេះ។
អ្នកសារព័ត៌មាន Florian Plettenberg បានបញ្ជាក់ថា ទោះបីជាមានរបាយការណ៍ជាច្រើនអះអាងថា ក្លិបទាំងពីរបានព្រមព្រៀងគ្នារួចរាល់ក៏ដោយ ប៉ុន្តែការពិតគឺនៅមិនទាន់មាន «កិច្ចព្រមព្រៀងចុងក្រោយ» នោះទេ។ ការចរចានឹងបន្តឈានចូលដល់ថ្ងៃពុធ ដោយសារភាគីទាំងសងខាងមិនអាចចុះសម្រុងគ្នាកាលពីថ្ងៃអង្គារ ហើយព័ត៌មាននេះត្រូវបានទទួលស្គាល់ដោយប្រភពពីក្លិបទាំងពីរ ព្រមទាំងភាគីរបស់កីឡាករផ្ទាល់។
បច្ចុប្បន្ន Leipzig កំពុងទាមទារតម្លៃខ្លួន 120 លានអឺរ៉ូ ដោយសុំឱ្យមានប្រាក់ដើមថេរខ្ពស់ជាងអ្វីដែល Real Madrid កំពុងផ្តល់ជូន។ ឧបសគ្គធំបំផុតគឺរចនាសម្ព័ន្ធប្រាក់រង្វាន់លើកទឹកចិត្ត (Bonus) ដែល Real Madrid ដាក់មកនោះ ត្រូវបាន Leipzig មើលឃើញថាជាលក្ខខណ្ឌ «ពិបាកសម្រេចបាន»។ ក្លិបអាល្លឺម៉ង់ចង់បានកញ្ចប់ថវិកាដើមឱ្យបានច្រើន និងលក្ខខណ្ឌប្រាក់រង្វាន់ដែលងាយស្រួលសម្រេចបានជាងនេះ។ ប្រសិនបើគ្រប់យ៉ាងដំណើរការទៅតាមផែនការ Diomande នឹងចុះកិច្ចសន្យាជាមួយ Real Madrid រហូតដល់ឆ្នាំ 2031 និងធ្វើជាខ្សែប្រយុទ្ធស្លាបស្តាំក្នុងប្រព័ន្ធយុទ្ធសាស្ត្ររបស់លោក José Mourinho។