Nacho៖ ខ្ញុំមិនស្ដាយក្រោយដែលចាកចេញពី Real Madrid ហើយខ្ញុំអាចលេងរហូតដល់វ័យដូច Ronaldo និង Modrić
កីឡា Jul 28, 2026

Nacho៖ ខ្ញុំមិនស្ដាយក្រោយដែលចាកចេញពី Real Madrid ហើយខ្ញុំអាចលេងរហូតដល់វ័យដូច Ronaldo និង Modrić

អត្ថបទសរសេរដោយ Danny • 10 views

អតីតប្រធានក្រុម Real Madrid កីឡាករ Nacho Fernández ដែលបច្ចុប្បន្នកំពុងលេងឱ្យក្លិប Al-Qadsiah បានចែករំលែកពីក្តីសុខ និងភាពរីករាយក្នុងការរស់នៅ និងប្រកួតបាល់ទាត់ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអេស្ប៉ាញ AS លោក Nacho បានបញ្ជាក់ថា គ្រប់យ៉ាងគឺពិតជាវិជ្ជមានខ្លាំងណាស់ ហើយលោក និងគ្រួសារមានក្ដីសុខជាខ្លាំង។ លោកបានបន្តថា ការរស់នៅទីនោះគឺជាបទពិសោធថ្មីស្រឡាងមួយ ខណៈដែលកូនៗរបស់លោកទទួលបានការអប់រំយ៉ាងល្អនៅសាលាអន្តរជាតិអង់គ្លេស។ ទោះបីជាលោកនឹកផ្ទះ មិត្តភក្តិ និងគ្រួសារនៅទីក្រុងម៉ាឌ្រីដក៏ដោយ ប៉ុន្តែលោកកំពុងរីករាយនឹងពេលវេលានៅអារ៉ាប៊ីសាអូឌីត។ លោកក៏បានបន្ថែមទៀតថា គ្រួសាររបស់លោកទទួលបានការស្វាគមន៍ និងរាប់អានយ៉ាងកក់ក្តៅ ដោយគ្រាន់តែរស់នៅដោយគោរពតាមទំនៀមទម្លាប់ក្នុងស្រុក។

ទាក់ទងនឹងការសម្រេចចិត្តចាកចេញពី Real Madrid ខ្សែការពាររូបនេះបានអះអាងថា លោកមិនដែលស្ដាយក្រោយឡើយ។ ការសម្រេចចិត្តចាកចេញពីក្លិបក្នុងពេលដែលទទួលបានជោគជ័យ លើកពានរង្វាន់ Champions League ក្នុងនាមជាប្រធានក្រុម គឺជាការសម្រេចចិត្តដ៏លំបាកបំផុត ប៉ុន្តែវាជាពេលវេលាដ៏ត្រឹមត្រូវ។ លើសពីនេះ លោកបានបញ្ជាក់ពីកាយសម្បទារបស់លោកថា នៅតែមានភាពរឹងមាំ និងល្អប្រសើរដូចកាលលេងនៅ Real Madrid ដែរ។ លោកជឿថា វិធីសាស្ត្រនៃការថែរក្សាសុខភាពបច្ចុប្បន្នអាចឱ្យរូបលោកលេងរហូតដល់វ័យដូច ModrićCristiano Ronaldo ប៉ុន្តែលោកបានតាំងចិត្តថានឹងព្យួរស្បែកជើងនៅពេលដែលខ្លួននៅតែមានទម្រង់លេងល្អ ដោយមិនបណ្តោយឱ្យវ័យ ឬកាយសម្បទាបង្ខំឱ្យលោកឈប់នោះឡើយ។

ជាចុងក្រោយ Nacho ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះការផ្ទេររបស់ Marc Cucurella មកកាន់ Real Madrid ដោយលោកចាត់ទុកថាជានិមិត្តរូបនៃការទិញចូលដ៏អស្ចារ្យ។ លោកបានលើកឡើងថា Cucurella ជាកីឡាករដែលមានកម្លាំងចិត្តប្រកួតប្រជែង ១០០% និងមានលក្ខណៈសម្បត្តិសមស្របបំផុតក្នុងការលេងឱ្យ Real Madrid ហើយលោកជឿជាក់ថា ខ្សែការពាររូបនេះនឹងនាំមកនូវផលវិជ្ជមានយ៉ាងច្រើនដល់ក្រុម។

Real Madrid mean everything to me' - One-club man Nacho wants to make  Blancos history | Goal.com US

Real Madrid មិនទាន់ឈានដល់កិច្ចព្រមព្រៀងចុងក្រោយជាមួយ RB Leipzig លើការផ្ទេរ Yan Diomande នៅឡើយទេ
កីឡា

Real Madrid មិនទាន់ឈានដល់កិច្ចព្រមព្រៀងចុងក្រោយជាមួយ RB Leipzig លើការផ្ទេរ Yan Diomande នៅឡើយទេ

Jul 28, 2026 6 views
Bayern ទម្លាយការពិតជុំវិញដំណឹងចចាមអារ៉ាមនៃទំនាក់ទំនងជាមួយ Real Madrid លើការទិញ Olise!
កីឡា

Bayern ទម្លាយការពិតជុំវិញដំណឹងចចាមអារ៉ាមនៃទំនាក់ទំនងជាមួយ Real Madrid លើការទិញ Olise!

Jul 28, 2026 6 views
កីឡាករភាគច្រើនក្នុង ក្រុមជើងឯក World Cup 2006 របស់អ៊ីតាលី ជួបភាពបរាជ័យក្នុងអាជីពជាគ្រូបង្វឹក រួមទាំង Pirlo និង Gattuso
កីឡា

កីឡាករភាគច្រើនក្នុង ក្រុមជើងឯក World Cup 2006 របស់អ៊ីតាលី ជួបភាពបរាជ័យក្នុងអាជីពជាគ្រូបង្វឹក រួមទាំង Pirlo និង Gattuso

Jul 28, 2026 5 views
Neymar បានបដិសេធ និងធ្វើការចំអកលើព័ត៌មានដែលថា រូបគេបានជេរប្រមាថកីឡាករវ័យក្មេង Gabriel Bontempo បន្ទាប់ពីប្រកួតស្មើ Chapecoense ២-២
កីឡា

Neymar បានបដិសេធ និងធ្វើការចំអកលើព័ត៌មានដែលថា រូបគេបានជេរប្រមាថកីឡាករវ័យក្មេង Gabriel Bontempo បន្ទាប់ពីប្រកួតស្មើ Chapecoense ២-២

Jul 28, 2026 6 views
Zidane សម្រក់ទឹកភ្នែកដោយសេចក្តីរំភើប ពេលក្ដីស្រមៃ 28ឆ្នាំបានក្លាយជាការពិត!
កីឡា

Zidane សម្រក់ទឹកភ្នែកដោយសេចក្តីរំភើប ពេលក្ដីស្រមៃ 28ឆ្នាំបានក្លាយជាការពិត!

Jul 28, 2026 8 views
ផ្លូវការ៖ Zinedine Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិបារាំង ដោយចុះកិច្ចសន្យារហូតដល់ឆ្នាំ 2030
កីឡា

ផ្លូវការ៖ Zinedine Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិបារាំង ដោយចុះកិច្ចសន្យារហូតដល់ឆ្នាំ 2030

Jul 28, 2026 9 views
លោក José Mourinho កំពុងចង់បានកីឡាករដែល Real Madrid មើលរំលង ដើម្បីយកមកពង្រឹងកម្លាំងក្រុមរបស់លោក នៅ Bernabéu
កីឡា

លោក José Mourinho កំពុងចង់បានកីឡាករដែល Real Madrid មើលរំលង ដើម្បីយកមកពង្រឹងកម្លាំងក្រុមរបស់លោក នៅ Bernabéu

Jul 28, 2026 6 views
Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer
កីឡា

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer

Jul 27, 2026 12 views