តម្លៃខ្លួនបំបែកកំណត់ត្រាពិភពលោក! Real Madrid ចង់ចំណាយ ២២៣ លានអឺរ៉ូ ទិញយក Michael Olise ពី Bayern Munich
កីឡា Jul 03, 2026

តម្លៃខ្លួនបំបែកកំណត់ត្រាពិភពលោក! Real Madrid ចង់ចំណាយ ២២៣ លានអឺរ៉ូ ទិញយក Michael Olise ពី Bayern Munich

អត្ថបទសរសេរដោយ Danny • 41 views

ក្លិបអធិរាជស Real Madrid កំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើទីផ្សារដោះដូរកីឡាករ ដោយមានបំណងចង់ចំណាយទឹកប្រាក់បំបែកកំណត់ត្រាពិភពលោកចំនួន ២២៣ លានអឺរ៉ូ ដើម្បីទិញយកខ្សែប្រយុទ្ធស្លាប Michael Olise ពីក្លិប Bayern Munich ទៅពង្រឹងតំបន់ប្រយុទ្ធបន្ថែមលើ Kylian Mbappe និង Vinicius Junior។

ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងមហិមានាកាលពីរដូវកាលមុន ដោយរកបាន ២៥ គ្រាប់ និងជួយបញ្ជូនបាល់ (Assists) រហូតដល់ ២៨ លើក ព្រមទាំងកំពុងតែបង្ហាញភាពលេចធ្លោខ្លាំងជាមួយក្រុមជម្រើសជាតិបារាំងនៅក្នុងព្រឹត្តិការណ៍ World Cup ២០២៦ នេះផងដែរ។ ជុំវិញតម្លៃខ្លួនដ៏មហាសាលនេះ អតីតខ្សែប្រយុទ្ធជម្រើសជាតិបារាំង លោក Louis Saha បានលើកឡើងថា៖ «វាជាតួរលេខដ៏ឆ្កួតឡីឡាមួយ ប៉ុន្តែខ្ញុំគិតថា Olise ពិតជាស័ក្តិសមនឹងទទួលបានការដេញថ្លៃបែបនេះ ព្រោះអ្វីដែលយុវជនរូបនេះធ្វើបានក្នុងរយៈពេល ១ ទៅ ២ ឆ្នាំចុងក្រោយនេះ គឺជារឿងដែលមិនគួរឱ្យជឿ»

លោក Saha ថែមទាំងបានប្រៀបធៀបទម្រង់លេងរបស់ Olise ទៅនឹងវីរៈបុរសវ័យចាស់ Zinedine Zidane កាលពីឆ្នាំ ២០០៦ ទៀតផង ដោយសារតែស្ទីលលេងដ៏ទន់ភ្លន់ មានទំនុកចិត្តខ្ពស់ និងការគ្រប់គ្រងចង្វាក់ហ្គេមនៅតំបន់បំរើប្រយុទ្ធយ៉ាងល្អឥតខ្ចោះ ដែលជួយបើកឱកាសឱ្យ Mbappe ងាយស្រួលក្នុងការរកគ្រាប់បាល់។

ទោះជាយ៉ាងណាក៏ដោយ ក្លិប Bayern Munich តែងតែបង្ហាញជំហរយ៉ាងរឹងមាំថា ពួកគេមិនមានបំណងក្នុងការដោះលែង Olise ឡើយ ដោយសាររូបគេមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៩។ បច្ចុប្បន្ន Olise កំពុងផ្តោតអារម្មណ៍យ៉ាងខ្លាំងក្នុងការជួយក្រុមបារាំង តទល់នឹងក្រុមប៉ារ៉ាហ្គាយ (Paraguay) នៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយនាថ្ងៃសៅរ៍នេះ។

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 15 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views
The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri
កីឡា

The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri

Jul 25, 2026 14 views
Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City
កីឡា

Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City

Jul 25, 2026 18 views
Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក
កីឡា

Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក

Jul 25, 2026 17 views