Rayan Cherki ទទួលបានទំនុកចិត្តពីលោក Pep Guardiola
អត្ថបទសរសេរដោយ Bonat • 93 views
កីឡាករ Rayan Cherki (វ័យ ២២ ឆ្នាំ) ដែលត្រូវបានគេចាត់ទុកថាមាន ទេពកោសល្យដ៏អស្ចារ្យ តាំងពីនៅក្លិប Lyon ប៉ុន្តែក៏មានកេរ្តិ៍ឈ្មោះល្បីខាង ចរិតមិនចុះសម្រុង ជាមួយគ្រូបង្វឹកដែរ បានចាប់ផ្តើមបង្ហាញពីសក្តានុពលរបស់គេនៅក្នុងក្រុម Manchester City ហើយទទួលបានការទុកចិត្តពីលោក Pep Guardiola។
នៅក្នុងការបង្ហាញខ្លួនជាកីឡាករដំបូងក្នុង Premier League បន្ទាប់ពីរបួស Cherki បាន Assist ២ គ្រាប់ យ៉ាងល្អសម្រាប់ Erling Haaland ក្នុងជ័យជម្នះ ៣-១ លើក្រុម Bournemouth។
លោក Guardiola (ដែលតែងតែតឹងរ៉ឹងជាមួយបុគ្គលពិបាកៗ) បានហៅ Cherki ថាជា "មនុស្សសេរី" (free soul) និងជាកីឡាករដែលមាន "ទេពកោសល្យពិសេស" និង "ប្លែក" ។
