Ousmane Dembele ទម្លាយអាថ៌កំបាំងពីដំបូន្មានរបស់ Kylian Mbappe ដែលជួយឱ្យបារាំងស៊ុតទម្លុះសំណាញ់ទីម៉ារ៉ុក ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
កីឡា Jul 10, 2026

Ousmane Dembele ទម្លាយអាថ៌កំបាំងពីដំបូន្មានរបស់ Kylian Mbappe ដែលជួយឱ្យបារាំងស៊ុតទម្លុះសំណាញ់ទីម៉ារ៉ុក ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

អត្ថបទសរសេរដោយ Danny • 35 views

ខ្សែប្រយុទ្ធស្លាប Ousmane Dembele បានបើកកកាយថា ការណែនាំយុទ្ធសាស្ត្រភ្លាមៗពីសំណាក់ប្រធានក្រុម Kylian Mbappe នៅលើទីលាន គឺជាកូនសោរដ៏សំខាន់ដែលជួយឱ្យក្រុមជម្រើសជាតិបារាំង រកបានគ្រាប់បាល់ទីពីរយ៉ាងម៉ាត់ចត់ ក្នុងជ័យជម្នះ ២-០ លើក្រុមម៉ារ៉ុក កក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ២០២៦។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញនោះ លោក Dembele បានពន្យល់ប្រាប់សារព័ត៌មាន M6 ថា ពីរឬបីនាទីមុនពេលគ្រាប់បាល់កើតឡើង Mbappe បានប្រាប់ឱ្យលោកដូរមកឈរនៅតំបន់កណ្តាល ដើម្បីត្រៀមលក្ខណៈវាយបកលឿន (Counter-attack) ឱ្យតែមានឱកាស។ នៅពេលការប្រកួតដំណើរការទៅតាមនោះមែន Mbappe បានរត់ទាញខ្សែការពារយ៉ាងឆ្លាតវៃដើម្បីបង្កើតចន្លោះប្រហោង ធ្វើឱ្យ Dembele មានឱកាសទាត់បញ្ចូលទីយ៉ាងស្អាត ទោះបីជាក្នុងប្រកួតនោះ Mbappe បានទាត់បាល់ពិន័យប៉េណាល់ទីមិនចូលមួយលើកក៏ដោយ។ លោក Dembele បានសរសើរមិត្តរួមក្រុមថា៖ «គេជាកីឡាករដ៏អស្ចារ្យ ជាប្រធានក្រុមរបស់យើង គេគ្មានការភ័យខ្លាច និងមានស្មារតីរឹងមាំបំផុត»

ជ័យជម្នះនេះបានជួយឱ្យបារាំងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ៣ លើកជាប់ៗគ្នា។ ក្នុងនាមជាកីឡាករម្នាក់ដែលធ្លាប់រួមរស់ជាមួយក្រុមជម្រើសជាតិអស់រយៈពេល ១០ ឆ្នាំមកនេះ ខ្សែប្រយុទ្ធរបស់ក្លិប PSG រូបនេះបានសង្កត់ធ្ងន់ថា ក្រុមទាំងមូលត្រូវតែរក្សាការផ្តោតអារម្មណ៍ឱ្យបានខ្ពស់បំផុតដើម្បីឈានទៅលើកពានរង្វាន់ពិភពលោក។ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខាងមុខ ក្រុមមាន់គគករួមទាំង Kylian Mbappe និង Dembele ត្រូវធ្វើដំណើរទៅកាន់ទីក្រុង Dallas ដើម្បីរង់ចាំតតាំងជាមួយក្រុមឈ្នះរវាង អេស្ប៉ាញ ឬ ប៊ែលហ្សិក។

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 15 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views
The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri
កីឡា

The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri

Jul 25, 2026 14 views
Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City
កីឡា

Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City

Jul 25, 2026 18 views
Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក
កីឡា

Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក

Jul 25, 2026 17 views