លោក Oscar Ruggeri ព្រមានGarnachoថា រូបគេត្រូវតែ "ដាក់ខ្លួន" ពីព្រោះ "អ្នកមិនល្អជាងអ្នកដទៃទេ"
អត្ថបទសរសេរដោយ Bonat • 93 views
លោក Oscar Ruggeri ដែលជាអតីតកីឡាករឈ្នះ World Cup របស់ អាហ្សង់ទីន ផ្ញើសារព្រមានយ៉ាងខ្លាំងថា រូបគេត្រូវតែ "ដាក់ខ្លួន" ពីព្រោះ "អ្នកមិនល្អជាងអ្នកដទៃទេ"។ លោក Ruggeri បានជំរុញឱ្យ Garnacho ដែលមិនត្រូវបានលោក Lionel Scaloni កោះហៅចូលក្រុមជម្រើសជាតិតាំងពីខែវិច្ឆិកា ឆ្នាំ ២០២៤ ត្រូវ កែប្រែអាកប្បកិរិយា ប្រសិនបើចង់មានឱកាសលេងក្នុង World Cup ឆ្នាំ ២០២៦។ បើទោះបីជា Garnacho ទើបតែរកបានគ្រាប់បាល់ដំបូងឱ្យ Chelsea ក៏ដោយ ក៏ការចាប់ផ្តើមរបស់គេនៅទីនោះមិនទាន់បានល្អនៅឡើយទេ ហើយលោក Roberto Di Matteo អតីតគ្រូបង្វឹក Chelsea ក៏បានបន្ថែមថា រូបគេត្រូវតែ "រៀន និងមានភាពចាស់ទុំ" ឱ្យបានលឿន។
