Nuno Espírito Santo ឈានដល់ការចែកផ្លូវគ្នាជាមួយ Nottingham Forest ដោយសារមានទំនាស់ជាមួយម្ចាស់ក្លឹប
អត្ថបទសរសេរដោយ • 216 views
Nottingham Forest នឹងចាប់ផ្តើមការស្វែងរកសម្រាប់សមាសភាពអ្នកចាត់ការទូទៅថ្មីនៅកីឡដ្ឋាន City Ground បន្ទាប់ពីពួកគេបានប្រកាសចែកផ្លូវជាមួយលោក Nuno Espírito Santo ។

យោងតាមសារពត៌មាន The Athletic បានរាយការណ៍ថ្មីៗនេះថាបុរសវ័យ ៥១ ឆ្នាំសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានគេរំសាយកុងត្រាចោល បន្ទាប់ពីដឹកនាំក្លឹបនៃលីគកំពូលរបស់អង់គ្លេសមួយនេះបាន ២ ឆ្នាំ។
ប្រភពដដែលបានបង្ហើបផងដែរថា Nottingham ទំនងជានឹងតែងតាំងលោក Ange Postecoglou ឲ្យជំនួសកៅអីអ្នកចាត់ការទូទៅរបស់ពួកគេ។
ចំពោះការចែកផ្លូវគ្នារវាងលោក Nuno ជាមួយ Nottingham គឺគ្មានអ្វីផ្សេងឡើយក្រៅពីការមានទំនាស់គ្នាជាមួយម្ចាស់ក្លឹប បើទោះបីជាគាត់បានជួយឲ្យក្លឹបមួយនេះមានវត្តមាននៅក្នុងការប្រកួតពានលំដាប់អឺរ៉ុប Conference League ។