N’Golo Kante ត្រលប់មកក្រុមជម្រើសជាតិបារាំងវិញ
អត្ថបទសរសេរដោយ Bonat • 103 views
លោក Didier Deschamps គ្រូបង្វឹកក្រុម បារាំង បានសម្រេចចិត្ត កោះហៅ ខ្សែបម្រើជើងចាស់ N’Golo Kante (វ័យ ៣៤ ឆ្នាំ) មកចូលរួមក្រុមវិញជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំ បើទោះបីជារូបគេបានផ្លាស់ទៅលេងឱ្យក្លិប Al-Ittihad ក្នុងលីគ Saudi Pro League ក៏ដោយ។ លោក Deschamps បានសរសើរ Kante ថា "នៅតែស្ថិតក្នុងទម្រង់លេងល្អបំផុតរបស់គេ" ដោយសារភាព ស្ថិតស្ថេរ និង ភាពអាជីព របស់គេក្នុងការលេងរៀងរាល់ ៣ ទៅ ៤ ថ្ងៃ នៅអារ៉ាប៊ីសាអូឌីត។
Kante ត្រូវបានគេរំពឹងថានឹងផ្តល់ តុល្យភាព ដល់តំបន់បម្រើរបស់ក្រុម ដែលបច្ចុប្បន្នកំពុងខ្វះកីឡាករសំខាន់ៗមួយចំនួនដោយសាររបួស រួមមាន Ousmane Dembele, Aurelien Tchouameni, និង Adrien Rabiot។
