Neymar បកស្រាយជុំវិញរឿងរ៉ាវលេងល្បែង Poker ក្នុងអំឡុងពេលសម្រាកព្យាបាលរបួស
អត្ថបទសរសេរដោយ Danny • 22 views
ខ្សែប្រយុទ្ធ Neymar របស់ក្លិប Santos បានចេញមុខតបតយ៉ាងចាស់ដៃទៅកាន់អ្នករិះគន់ បន្ទាប់ពីមានការលេចរូបភាពរូបគេចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត Poker (BSOP Winter 2026) នៅទីក្រុង São Paulo ក្នុងអំឡុងពេលដែលក្រុមត្រូវធ្វើដំណើរទៅប្រកួតពានរង្វាន់ Copa Sudamericana នៅប្រទេសវេណេស៊ុយអេឡា។
កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ បានបញ្ជាក់នៅលើបណ្តាញសង្គមថា ការចូលរួមប្រកួត Poker នោះធ្វើឡើងចំថ្ងៃសម្រាកដែលក្លិបបានអនុញ្ញាត ហើយរូបគេបានបញ្ចប់វគ្គហ្វឹកហាត់កាយសម្បទានៅកន្លែងហាត់ប្រាណ (Gym) រួចរាល់តាំងពីព្រឹក។ រូបគេទើបតែត្រឡប់មកពីសម្រាកបន្ទាប់ពីចប់ World Cup ហើយគ្រូបង្វឹក Cuca បានរៀបចំកម្មវិធីហ្វឹកហាត់ដាច់ដោយឡែកដើម្បីស្តារកាយសម្បទាឡើងវិញ ដោយមិនតម្រូវឱ្យធ្វើដំណើរឆ្ងាយនោះទេ។ Neymar ក៏បានប្រាប់អ្នករិះគន់ឱ្យ «កុំចេះដឹងរឿងគេ» (Mind your own business) ហើយទុកពេលឱ្យរូបគេបានផ្តោតលើការហ្វឹកហាត់។
បច្ចុប្បន្ន Neymar បានត្រឡប់មកហ្វឹកហាត់ពេញលេញជាមួយមិត្តរួមក្រុមវិញហើយ និងត្រូវបានរំពឹងថានឹងបង្ហាញខ្លួននៅលើទីលានសម្រាប់ Santos ក្នុងការប្រកួត Campeonato Brasileiro ទល់នឹង Chapecoense នៅចុងសប្តាហ៍នេះ។