Neymar ត្រៀមបន្តកេរដំណែល Pelé ក្រោយចុះកិច្ចព្រមព្រៀងទិញយីហោ
អត្ថបទសរសេរដោយ Bonat • 101 views
កីឡាករ Neymar និងឪពុករបស់លោក តាមរយៈក្រុមហ៊ុន NR Sports ត្រៀមនឹង ទិញយកយីហោ (Brand) របស់ Pelé ក្នុងតម្លៃប្រហែល €១៥.៥ លានអឺរ៉ូ។ កិច្ចព្រមព្រៀងផ្លូវការត្រូវបានគេរំពឹងថានឹងប្រកាសនៅថ្ងៃទី ១៩ ខែវិច្ឆិកា ដែលជាថ្ងៃខួបនៃការស៊ុតបញ្ចូលទីគ្រាប់ទី ១,០០០ របស់ Pelé។ តាមរយៈការទិញយកនេះ NR Sports មានបំណង ស្តារឡើងវិញ និង ផ្សព្វផ្សាយជាសកល នូវរូបភាព និងកេរ្តិ៍ឈ្មោះរបស់ Pelé។ Neymar ដែលបានត្រលប់មកក្លិប Santos វិញនៅដើមឆ្នាំនេះ បានជួបបញ្ហា របួស ជាបន្តបន្ទាប់ ខណៈដែលក្លិបរបស់គេកំពុងប្រឈមមុខនឹងការធ្លាក់លីគ។
លោក Carlo Ancelotti គ្រូបង្វឹក ជម្រើសជាតិប្រេស៊ីល បានផ្តល់ ឱសានវាទ ដល់ Neymar (ដែលត្រូវបានគេនិយាយថា អាចនឹងចាកចេញ ពី Santos ដោយ គ្មានតម្លៃខ្លួន នៅខែមករា) ថា រូបគេមានពេល ៦ ខែ ដើម្បី បង្ហាញទម្រង់លេងល្អ និង កាយសម្បទារឹងមាំ ប្រសិនបើចង់ជាប់ក្នុងបញ្ជីឈ្មោះសម្រាប់ World Cup ឆ្នាំ ២០២៦។
