Nani ព្យាករណ៍ថា Ronaldo នឹងចូលនិវត្តន៍ ប្រសិនបើឈ្នះ World Cup ២០២៦
អត្ថបទសរសេរដោយ Bonat • 97 views
លោក Nani អតីតមិត្តរួមក្រុម Manchester United និង ព័រទុយហ្គាល់ បានព្យាករណ៍ថា កីឡាករ Cristiano Ronaldo (ដែលបច្ចុប្បន្នមានកិច្ចសន្យាជាមួយ Al-Nassr រហូតដល់ឆ្នាំ ២០២៧) នឹង ចូលនិវត្តន៍ភ្លាមៗ ប្រសិនបើរូបគេអាចដឹកនាំក្រុម ព័រទុយហ្គាល់ ឈ្នះពាន World Cup ឆ្នាំ ២០២៦ នៅលើទឹកដីសហរដ្ឋអាមេរិក។ លោក Nani ជឿជាក់ថា ការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពបំផុតនេះនឹងជា "ការបញ្ចប់ដ៏ល្អឥតខ្ចោះ" សម្រាប់អាជីពរបស់ Ronaldo។
លើសពីនេះ លោក Nani ក៏បានលើកឡើងផងដែរថា Ronaldo អាចនឹងធ្វើតាមលោក David Beckham ដោយក្លាយជា ម្ចាស់ក្លិប MLS បន្ទាប់ពីចូលនិវត្តន៍ ដោយសាររូបគេមាន "សមត្ថភាពក្នុងការជះឥទ្ធិពល" ដល់អ្នកដទៃ។