កីឡាករ Marcus Rashford បានបញ្ជាក់ពី បំណងចង់បន្តនៅ ក្លិប Barcelona ជាអចិន្ត្រៃយ៍
អត្ថបទសរសេរដោយ Bonat • 91 views
កីឡាករ Marcus Rashford ដែលកំពុងបង្ហាញទម្រង់លេងដ៏ល្អនៅក្លិប Barcelona ក្នុងលក្ខខណ្ឌខ្ចីជើង (រកបាន ៦ គ្រាប់ និង ៦ Assist ក្នុង ៧ ប្រកួត ចុងក្រោយក្នុងលីគ និងចូលរួមចំណែក ៦ គ្រាប់ ក្នុង Champions League) បានបញ្ជាក់ពី បំណងចង់បន្តនៅ ក្លិប Barcelona នេះជា អចិន្ត្រៃយ៍។ ការផ្ទេរចេញរបស់ខ្សែប្រយុទ្ធរូបនេះពី Manchester United (ដែលលោក Roy Keane និយាយថា រូបគេជាផ្នែកមួយនៃ "បញ្ហាបរិយាកាស" ក្នុងក្លិប) កាលពីរដូវក្តៅមុន គឺដោយសារការ មិនចុះសម្រុង ជាមួយគ្រូបង្វឹកលោក Ruben Amorim។ ទោះបីជា Barcelona មាន ជម្រើសទិញ រូបគេក្នុងតម្លៃទាប £២៨ លានផោន ក៏ដោយ បញ្ហា ហិរញ្ញវត្ថុ របស់ក្លិប និង ប្រាក់ឈ្នួលខ្ពស់ របស់កីឡាករ (ដែលលោក Rashford បានយល់ព្រម កាត់បន្ថយ ២៥% ដើម្បីចូលរួម) នៅតែជាឧបសគ្គដ៏ធំបំផុតសម្រាប់ការចុះកិច្ចសន្យាជាអចិន្ត្រៃយ៍។
