Manuel Neuer តបតទៅអ្នកវិភាគវិញរឿងចោទប្រកាន់ថា លោកជាអ្នកធ្វើឱ្យអាល្លឺម៉ង់ចាញ់អេក្វាឌ័រ
កីឡា Jun 27, 2026

Manuel Neuer តបតទៅអ្នកវិភាគវិញរឿងចោទប្រកាន់ថា លោកជាអ្នកធ្វើឱ្យអាល្លឺម៉ង់ចាញ់អេក្វាឌ័រ

អត្ថបទសរសេរដោយ Danny • 50 views

អ្នកចាំទីដៃឆ្នើម និងជាប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ កីឡាករ Manuel Neuer បានបដិសេធមិនទទួលខុសត្រូវចំពោះគ្រាប់បាល់ខូចចិត្តដែលធ្វើឱ្យក្រុមឡាស៊ែរចាញ់អេក្វាឌ័រ ២-១ ឡើយ ទោះបីជាមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងអតីតកីឡាករល្បីៗក៏ដោយ។ តារាឆ្នើមរបស់ក្លិប Bayern Munich រូបនេះបានចេញមុខការពារបច្ចេកទេសឈរទីតាំងរបស់ខ្លួន ខណៈដែលលោកគ្រូបង្វឹក Julian Nagelsmann ក៏បានចេញមុខមកកាត់ក្តីជួយអ្នកចាំទីរូបនេះផងដែរ។

រលកនៃការរិះគន់បានផ្ទុះឡើងបន្ទាប់ពីកីឡាករ Gonzalo Plata របស់អេក្វាឌ័រ បានរត់មកកាត់មុខខ្សែការពារ Jonathan Tah រួចស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះនៅនាទីទី ៧៧។ នៅក្នុងស្ថានភាពនោះ Neuer ហាក់បីដូចជាមានភាពរារែកនៅពេលដែលបាល់ហោះកាត់តំបន់គ្រោះថ្នាក់ ដែលធ្វើឱ្យមហាជនយល់ថា រូបគេខ្វះភាពហ្មត់ចត់ក្នុងការសម្រេចចិត្ត។

ទោះជាយ៉ាងណា បុរសវ័យ ៤០ ឆ្នាំរូបនេះបានពន្យល់ពីហេតុផលបច្ចេកទេសយ៉ាងច្បាស់ៗថា៖ «អ្នកណាដែលធ្លាប់លេងជាអ្នកចាំទី មុខជាដឹងហើយថាខ្ញុំត្រូវតែឈរក្នុងទីតាំងបែបនោះធៀបនឹងគន្លងបាល់។ ខ្ញុំគ្រាន់តែចង់ចាប់បាល់វាឱ្យជាប់ ព្រោះវាជាជម្រើសដែលមានសុវត្ថិភាពបំផុត។ ប្រសិនបើខ្ញុំព្យាយាមលូកទៅប្រតាយប្រតប់បាល់នៅត្រឹមកម្រិតទ្រូង វាអាចនឹងភ្លាត់ស្នៀតចូលទីខ្លួនឯងក៏ថាបាន»។ ហើយនៅពេលត្រូវសួរចំៗថា តើលោកទទួលស្គាល់កំហុសចំពោះគ្រាប់បាល់នោះទេ លោកបានតបយ៉ាងខ្លីថា៖ «ទេ»

ទន្ទឹមនឹងនេះ លោក Julian Nagelsmann ក៏បានចេញមុខមកការពារកូនក្រុមរបស់ខ្លួនដែរថា៖ «វាមិនមែនជាកំហុសរបស់ Neuer ទាំងស្រុងនោះទេ។ ពួកយើងត្រូវតែចេះការពារ និងទប់ស្កាត់បាល់តាំងពីខាងក្រៅមកម្ល៉េះ។ វាជាស្ថានភាពមួយដ៏ពិបាក និងអយុត្តិធម៌ខ្លាំងណាស់សម្រាប់អ្នកចាំទី»

ទោះបីជាមានការបកស្រាយបែបណាក៏ដោយ សម្ពាធលើតំណែងអ្នកចាំទីដៃមួយរបស់អាល្លឺម៉ង់នៅតែបន្តកើនឡើង។ អតីតប្រធានក្រុមជម្រើសជាតិ លោក Lothar Matthaus បានរិះគន់ចំៗតាមរយៈសារព័ត៌មាន Waz ថា៖ «គេចូលទៅបង្ក្រាបបាល់ដោយភាពរារែក និងទន់ជ្រាយពេក។ នោះមិនមែនជា Neuer ដែលយើងធ្លាប់ស្គាល់ឡើយ»

គួររំលឹកផងដែរថា គិតត្រឹមវគ្គចែកពូលនៃព្រឹត្តិការណ៍ World Cup 2026 នេះ Neuer បានរបូតគ្រាប់បាល់ចំនួន ៤ គ្រាប់ហើយក្នុងការប្រកួត ៣ លើកកន្លងមក ដែលធ្វើឱ្យអ្នកគាំទ្រចាប់ផ្តើមនឹកឃើញដល់អ្នកចាំទី Oliver Baumann ដែលធ្លាប់បង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះក្នុងវគ្គជម្រុះ និងការប្រកួតកម្តៅសាច់ដុំចុងក្រោយទល់នឹងសហរដ្ឋអាមេរិក (United States) មុនពេលត្រូវកាត់ឈ្មោះទៅអង្គុយកៅអីបម្រុងវិញ។

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 1 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 1 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 2 views
Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 17 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views