អតីតតារាឆ្នើមរបស់ Man Utd និង Chelsea បង្ហាញការសង្ស័យលើការទិញយក Andrey Santos ក្នុងតម្លៃ ៥០ លានផោន របស់ Manchester United
កីឡា Jul 11, 2026

អតីតតារាឆ្នើមរបស់ Man Utd និង Chelsea បង្ហាញការសង្ស័យលើការទិញយក Andrey Santos ក្នុងតម្លៃ ៥០ លានផោន របស់ Manchester United

អត្ថបទសរសេរដោយ Danny • 35 views

អតីតខ្សែបម្រើល្បីឈ្មោះរបស់ក្លិប Manchester United លោក Nicky Butt និងអតីតតារាឆ្នើមរបស់ Chelsea លោក Emmanuel Petit បានចេញមុខមកបង្ហាញការងឿងឆ្ងល់ និងព្រមានថាការដែលក្រុមបិសាចក្រហមចំណាយលុយរហូតដល់ទៅ 50 លានផោន ទិញយកខ្សែបម្រើវ័យក្មេង Andrey Santos ពី Chelsea គឺជារឿងចម្លែក និងជាការផ្សងព្រេងដ៏ប្រថុយប្រថានមួយ។

Nicky Butt: Salford City chief executive steps down after two years in role  - BBC Sport

តាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports បានឱ្យដឹងថា Manchester United បានព្រមព្រៀងលើកិច្ចសន្យាទិញយកកីឡាករវ័យ 22 ឆ្នាំសញ្ជាតិប្រេស៊ីលរូបនេះហើយ។ ទោះជាយ៉ាងណា លោក Nicky Butt បាននិយាយប្រាប់ Paddy Power ថា តម្លៃខ្លួនដ៏ខ្ពស់នេះនឹងបង្កើតជាសម្ពាធឱ្យ Santos ត្រូវតែចូលលេងជាជម្រើស 11 នាក់ដំបូងភ្លាមៗ ទោះបីជាគេមិនទាន់មានបទពិសោធន៍ច្រើនក្នុងកម្រិតកំពូលក៏ដោយ។ លោក Butt បានបញ្ជាក់ថា៖ «បើទិញក្នុងតម្លៃ 25 ទៅ 30 លានផោន យើងអាចយល់បាន... ប៉ុន្តែតម្លៃ 50 លានផោន គេមិនមែនមកដើម្បីអង្គុយនៅកៅអីបម្រុងឡើយ។ កាលពីរដូវកាលមុន គេបានចូលលេងឱ្យ Chelsea តែ 13 ប្រកួតប៉ុណ្ណោះ ដូច្នេះការទិញនេះមើលទៅហាក់ដូចជាការទិញយកកីឡាករដែលមានត្រឹមសមត្ថភាពបង្កប់ ជាងការទិញកីឡាករដែលធ្លាប់បង្ហាញភាពខ្លាំងរួចរាល់»

ស្របពេលជាមួយគ្នានេះ លោក Emmanuel Petit ក៏បានយល់ស្របដែរថា ការផ្លាស់ប្តូរនេះគឺជារឿងប្រថុយប្រថានសម្រាប់ទាំងក្លិប និងសាមីខ្លួនកីឡាករ។ លោក Petit បានប្រាប់ BOYLE Sports ថា បន្ទាប់ពី Santos ធ្វើបានល្អក្នុងការខ្ចីជើងនៅក្លិប Strasbourg គេបានត្រឡប់មក Chelsea វិញ ប៉ុន្តែមិនសូវបានចូលលេង និងធ្វើមិនសូវបានល្អតាមការរំពឹងទុកឡើយ។ ការផ្លាស់មកចូលរួមជាមួយ Manchester United ផ្ដោតលើការប្រកួតប្រជែងពានរង្វាន់ធំ Champions League នាពេលនេះ នឹងតម្រូវឱ្យ Santos ត្រូវស្វែងរកទំនុកចិត្តលើខ្លួនឯង និងរៀបចំផ្លូវចិត្តឱ្យបានរឹងមាំឡើងវិញជាដាច់ខាត បើចង់ទទួលបានជោគជ័យ។


Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 15 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views
The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri
កីឡា

The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri

Jul 25, 2026 14 views
Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City
កីឡា

Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City

Jul 25, 2026 18 views
Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក
កីឡា

Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក

Jul 25, 2026 17 views