Liverpool បញ្ចប់ការបរាជ័យជាប់ៗគ្នា ដោយសារទម្រង់លេងដ៏ល្អរបស់ Salah
អត្ថបទសរសេរដោយ Bonat • 92 views
ក្រុម Liverpool បានបញ្ចប់កំណត់ត្រាចាញ់ជាប់ៗគ្នារបស់ខ្លួន ដោយទទួលជ័យជម្នះ ២-០ លើក្រុម Aston Villa នៅកីឡដ្ឋាន Anfield ក្នុងក្របខ័ណ្ឌ Premier League។គ្រាប់បាល់បើកឆាករកបានដោយ Mohamed Salah (ដែលជាគ្រាប់ទី ២៥០ សម្រាប់ក្លិប) បន្ទាប់ពីកំហុសរបស់អ្នកចាំទី Emiliano Martinez។ គ្រាប់បាល់ទីពីររកបានដោយខ្សែបម្រើ Ryan Gravenberch ដែលទើបត្រលប់មកពីរបួសវិញ ដោយការស៊ុតរបស់គេបានបុកនឹងខ្សែការពារចូលទី។
ក្រុមរបស់លោក Arne Slot បានបង្ហាញពីការខិតខំប្រឹងប្រែងដើម្បី ស្តារទម្រង់លេងឡើងវិញ បន្ទាប់ពីចាញ់ ៤ ប្រកួត ជាប់ៗគ្នាក្នុងលីគ។ Salah ត្រូវបានវាយតម្លៃថាលេង "ល្អបំផុត" ខណៈដែល Gravenberch បានផ្តល់ "ភាពខុសគ្នាដ៏ធំ" ដល់ក្រុម។
