Liverpool អាចនឹងលក់ Mohamed Salah ទោះបីជាចុះកិច្ចសន្យាថ្មីក៏ដោយ
អត្ថបទសរសេរដោយ Bonat • 94 views
លោក David James អតីតអ្នកចាំទី Liverpool បាននិយាយថា មាន លទ្ធភាព ដែលក្លិប Liverpool អាចនឹងលក់ខ្សែប្រយុទ្ធឆ្នើម Mohamed Salah ទោះបីជាកីឡាករជនជាតិអេហ្ស៊ីបវ័យ ៣៣ ឆ្នាំ រូបនេះបានចុះកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ ២០២៧ ក៏ដោយ។ លោក James ជឿថា Liverpool នឹងពិចារណាលើការលក់ ប្រសិនបើ ចំនួនគ្រាប់បាល់របស់ Salah មិនត្រូវតាមតម្រូវការរបស់ក្លិប ឬប្រសិនបើមាន សំណើដ៏ធំ ចូលមកពីក្លិបដែលមានថវិកាច្រើន (ជាពិសេសក្លិប Saudi Pro League) ដែល Liverpool "មិនអាចបដិសេធ" បាន។
ទោះបីជាមានការធ្លាក់ចុះទម្រង់លេងនៅដើមរដូវកាលនេះក៏ដោយ Salah នៅតែមាន កាយសម្បទារឹងមាំ ដូចកីឡាករ Cristiano Ronaldo និង Lionel Messi ហើយអាចបន្តលេងនៅកម្រិតកំពូលបានយ៉ាងងាយស្រួលរហូតដល់ផុតកិច្ចសន្យារបស់គេ។