Lionel Scaloni ស្រក់ទឹកភ្នែកទាំងអាល័យ និងសុំពេលគិតគូរពីអនាគតជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោយបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup
កីឡា Jul 20, 2026

Lionel Scaloni ស្រក់ទឹកភ្នែកទាំងអាល័យ និងសុំពេលគិតគូរពីអនាគតជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោយបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup

អត្ថបទសរសេរដោយ Danny • 28 views

គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni បានសម្រក់ទឹកភ្នែក និងដើរចេញពីបន្ទប់សន្និសីទសារព័ត៌មានមុនម៉ោង បន្ទាប់ពីបានទម្លាយពីអារម្មណ៍ពិតជុំវិញអនាគតរបស់លោកជាមួយក្រុម។ បុរសវ័យ ៤៨ ឆ្នាំរូបនេះបានបង្ហើបថា លោកនឹងជួបពិភាក្សាជាមួយប្រធានសហព័ន្ធបាល់ទាត់អាហ្សង់ទីន លោក Claudio 'Chiqui' Tapia ក្នុងពេលឆាប់ៗខាងមុខ ប៉ុន្តែលោកបានទទួលស្គាល់ថា សម្ពាធក្នុងការរក្សាស្តង់ដារជោគជ័យដ៏មហិមាដូចមុនៗ គឺជារឿងដ៏លំបាកបំផុត។

លោក Lionel Scaloni បានផ្លាស់ប្តូរវាសនារបស់អាហ្សង់ទីនចាប់តាំងពីឆ្នាំ ២០១៨ ដោយបានដឹកនាំក្រុមឱ្យស្គាល់ពានរង្វាន់ធំៗជាបន្តបន្ទាប់ រួមមានពាន Copa America ឆ្នាំ ២០២១ និង ២០២៤ ព្រមទាំងពានរង្វាន់ World Cup ឆ្នាំ ២០២២ ផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មាន លោកបានថ្លែងទាំងក្តុកក្តួលថា៖

«ទីកន្លែងនេះគឺអស្ចារ្យណាស់ វាគឺជាកន្លែងដ៏មានន័យដូចសុបិន្ត។ ខ្ញុំនិងក្រុមការងារមិនដែលនឹកស្មានដល់ឡើយ [ចំពោះពានរង្វាន់ទាំងអស់ដែលបានឈ្នះ]។

ប៉ុន្តែដើម្បីបន្តទៅមុខទៀត អ្នកត្រូវការពឹងផ្អែកលើកត្តាជាច្រើន ដែលវាពិតជាពិបាកក្នុងការបង្កើតភាពជោគជ័យដ៏ធំធេងបែបនេះឡើងវិញណាស់។ ពួកយើងបានព្យាយាមអស់ពីសមត្ថភាពរហូតដល់នាទីចុងក្រោយ។ ខ្ញុំគិតថាវាពិតជាយុត្តិធម៌ណាស់ដែលខ្ញុំត្រូវសុំពេលគិតគូរពីរឿងនេះឱ្យបានដិតដល់»។

ទោះជាយ៉ាងណាក៏ដោយ លោក Scaloni បានបញ្ជាក់ថា លោកនឹងមិនចាកចេញភ្លាមៗឡើយ ពោលគឺលោកនឹងបន្តដឹកនាំរហូតដល់ផុតកិច្ចសន្យានៅខែធ្នូ ឆ្នាំ ២០២៦ ខាងមុខ៖ «ខ្ញុំនឹងពិភាក្សាជាមួយប្រធានសហព័ន្ធ។ ខ្ញុំនឹងបន្តរហូតដល់ចប់កិច្ចសន្យា។ ខ្ញុំដឹងពីអ្វីដែលខ្ញុំចង់ធ្វើ ប៉ុន្តែខ្ញុំគ្រាន់តែមានអារម្មណ៍ថាត្រូវតែគិតពិចារណា»



នៅក្នុងប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup អាហ្សង់ទីនបានរងបរាជ័យក្រោមថ្វីជើងអេស្ប៉ាញ ១-០ ទាំងដុនដាប ដោយមិនមានឱកាសស៊ុតចំគោលដៅសូម្បីតែមួយលើកឡើយ។ ទោះជាយ៉ាងណា លោក Scaloni យល់ថាការប្រកួតគឺមានភាពប្រកៀកប្រកិតគ្នាខ្លាំង៖ «ខ្ញុំបានយំអស់ចិត្តរួចទៅហើយនៅក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់។ ខ្ញុំពិតជាដឹងគុណដល់កីឡាករគ្រប់រូប ពួកគេគឺជាអ្នកប្រយុទ្ធដ៏ពិតប្រាកដ»

ជាមួយគ្នានេះ លោកក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ Lionel Messi ក្នុងវ័យ ៣៩ ឆ្នាំ ដែលអាចជាការបង្ហាញខ្លួនចុងក្រោយនៅក្នុងព្រឹត្តិការណ៍ World Cup«គាត់គឺជាកីឡាករបាល់ទាត់ដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ វាពិតជាអស្ចារ្យណាស់ដែលបានធ្វើការជាមួយគាត់»។ នៅក្នុងព្រឹត្តិការណ៍នេះ Messi បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ នៃពានរង្វាន់ស្បែកជើងមាស (Golden Boot) ដោយរកបាន ៨ គ្រាប់ និង ៤ Assists ក្រោមតារាឆ្នើម Kylian Mbappe របស់បារាំងដែលរកបាន ១០ គ្រាប់។

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 15 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views
The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri
កីឡា

The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri

Jul 25, 2026 14 views
Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City
កីឡា

Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City

Jul 25, 2026 18 views
Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក
កីឡា

Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក

Jul 25, 2026 17 views