Lionel Scaloni ទទួលស្គាល់ថាវាជារឿងឆ្កួតឡីឡាមួយ ប្រសិនបើអាហ្សង់ទីនត្រូវធ្លាក់ចេញក្រោមដៃ Cape Verde ក្នុងប្រកួតទី១០០ របស់លោក
កីឡា Jul 05, 2026

Lionel Scaloni ទទួលស្គាល់ថាវាជារឿងឆ្កួតឡីឡាមួយ ប្រសិនបើអាហ្សង់ទីនត្រូវធ្លាក់ចេញក្រោមដៃ Cape Verde ក្នុងប្រកួតទី១០០ របស់លោក

អត្ថបទសរសេរដោយ Danny • 45 views

គ្រូបង្វឹកជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni បានទទួលស្គាល់ទាំងដកដង្ហើមធំថា វាជារឿងដ៏ឆ្កួតឡីឡាមួយ ប្រសិនបើក្រុមរបស់លោកត្រូវរងបរាជ័យ និងធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ២០២៦ ក្រោមថ្វីជើងក្រុមទន់ខ្សោយ Cape Verde ចំពេលដែលលោកកំពុងដឹកនាំក្រុមបានចំនួន ១០០ ប្រកួតពេញក្នុងអាជីព។

ក្រុមការពារតំណែងជើងឯកពិភពលោកអាហ្សង់ទីន ប៊ិះនឹងត្រូវជួបគ្រោះមហន្តរាយទៅហើយ នៅក្នុងវគ្គ ៣២ ក្រុមចុងក្រោយ ដោយត្រូវក្រុមលំដាប់បង្គួរមកពីអាហ្វ្រិកអូសបន្លាយដល់ការថែមម៉ោង ១២០ នាទី មុននឹងយកឈ្នះទាំងត្រដរខ្យល់ក្នុងលទ្ធផល ៣-២ នាកីឡដ្ឋានក្នុងក្រុង Miami។ លោក Scaloni បានថ្លែងប្រាប់សារព័ត៌មាន TyC Sports ថា៖ «ក្រុមមួយនេះមិនដែលបោះបង់ឡើយ។ វាពិតជាជារឿងឆ្កួតខ្លាំងណាស់ ប្រសិនបើត្រូវចាញ់នៅក្នុងប្រកួតទី ១០០ របស់ខ្ញុំ ប៉ុន្តែនេះហើយជាបាល់ទាត់។ វាជាការប្រកួតដ៏លំបាកបំផុតមួយ ហើយខ្ញុំសូមកោតសរសើរដល់គូប្រកួត ដែលពួកគេបានបង្ហាញឱ្យឃើញថា នៅលើលោកនេះគ្មានក្រុមណាដែលងាយស្រួលស៊ីនោះឡើយ»

ទោះបីជាទទួលបានជ័យជម្នះ និងការកោតសរសើរពីស្មារតីប្រយុទ្ធរបស់ក្រុមកីឡាករក៏ដោយ ប៉ុន្តែលោក Scaloni បានបង្ហើបថា លោកមិនដែលអារម្មណ៍កក់ក្តៅ ឬគិតថាខ្លួនឯងបានឡើងទៅវគ្គបន្តដោយងាយស្រួលនោះឡើយ តាំងពីដើមមក។ លោកបានសង្កត់ធ្ងន់ថា ក្រុមមានចំណុចអវិជ្ជមានជាច្រើនដែលត្រូវយកទៅជជែក និងកែសម្រួលឡើងវិញជាបន្ទាន់ បន្ទាប់ពីការលេងមានសភាពមិនសូវស្អាតភ្នែក និងបណ្តោយឱ្យគូប្រកួតវាយបកធ្វើឱ្យមានការពិបាកខ្លាំងពេក។

បន្ទាប់ពីឆ្លងផុតស្ថានភាពដ៏តានតឹងនេះ ក្រុមអាហ្សង់ទីនត្រូវត្រៀមខ្លួនប្រឈមមុខនឹងក្រុមជម្រើសជាតិអេហ្ស៊ីប (Egypt) របស់ Mohamed Salah នៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ដែលនឹងត្រូវធ្វើឡើងនៅម៉ោង ៤:០០ ទៀបភ្លឺ ថ្ងៃពុធ ទី ៨ ខែកក្កដាខាងមុខនេះ (ម៉ោងនៅក្នុងប្រទេសកម្ពុជា)

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 15 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views
The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri
កីឡា

The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri

Jul 25, 2026 14 views
Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City
កីឡា

Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City

Jul 25, 2026 18 views
Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក
កីឡា

Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក

Jul 25, 2026 17 views