Lamine Yamal ចេញមុខបញ្ចុះបញ្ចូលឱ្យ Julian Alvarez ផ្ទេរមកចូលរួមជាមួយ FC Barcelona
កីឡា Jul 09, 2026

Lamine Yamal ចេញមុខបញ្ចុះបញ្ចូលឱ្យ Julian Alvarez ផ្ទេរមកចូលរួមជាមួយ FC Barcelona

អត្ថបទសរសេរដោយ Danny • 49 views

តារាឆ្នើមវ័យក្មេងរបស់ក្លិប Barcelona កីឡាករ Lamine Yamal បានសម្តែងបំណងប្រាថ្នាយ៉ាងខ្លាំងជាថ្មីម្តងទៀត ក្នុងការចង់ឃើញខ្សែប្រយុទ្ធ Julian Alvarez ផ្ទេរមកកាន់កីឡដ្ឋាន Camp Nou ដោយលោកជឿជាក់ថា ខ្សែប្រយុទ្ធរបស់ក្រុម Atletico Madrid រូបនេះ មានលក្ខណៈសម្បត្តិសមស្រប ១០០% ទៅនឹងទម្រង់លេងរបស់ក្លិបអ្នកមានបុណ្យ។

កីឡាករវ័យ ១៨ ឆ្នាំរូបនេះបានថ្លែងប្រាប់សារព័ត៌មាន Mundo Deportivo ដោយបើកចំហថា៖ «គ្រប់គ្នាដឹងហើយថាគេជាកីឡាករកំពូល ដែលនរណាក៏ចង់លេងជាមួយដែរ។ ពួកយើងរីករាយនឹងស្វាគមន៍គេ ហើយបើគេមកពិតមែន ពួកយើងនឹងសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំគិតថាគេស៊ីសង្វាក់គ្នាល្អជាមួយទម្រង់លេងរបស់ Barca។ ប្រសិនបើខ្ញុំជាគេ ខ្ញុំនឹងសម្រេចចិត្តផ្ទេរមកទីនេះភ្លាម ព្រោះគេនឹងបានមកកាន់ក្លិបដ៏ល្អបំផុត ទីក្រុងដ៏ស្រស់ស្អាតបំផុត និងមានអ្នកគាំទ្រដ៏អស្ចារ្យបំផុតក្នុងលោក»

ខណៈដែល Yamal កំពុងដើរតួជាភ្នាក់ងារមិនផ្លូវការដើម្បីបញ្ចុះបញ្ចូលខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន ស្ថានភាពផ្ទៃក្នុងនៅឯក្លិប Atletico Madrid ឯណោះវិញកំពុងមានភាពតានតឹងខ្លាំង។ រវាង Julian Alvarez និងគ្រូបង្វឹកលោក Diego Simeone ត្រូវបានរាយការណ៍ថា បានឈានដល់ចំណុចបាក់បែក ក្រោយពេលលោក Simeone អស់ការអត់ធ្មត់នឹងកីឡាករវ័យ ២៦ ឆ្នាំរូបនេះ ដែលតែងតែបង្ហាញតម្រុយជាសាធារណៈចង់ចាកចេញទៅកាន់ Barcelona។ ថ្នាក់ដឹកនាំរបស់ Atleti ចាប់ផ្តើមគិតគូរពីការលក់រូបគេចេញដើម្បីជៀសវាងបញ្ហាក្នុងក្រុម។ ទោះជាយ៉ាងណា ឧបសគ្គធំបំផុតសម្រាប់លោក Joan Laporta និងប្រធានបច្ចេកទេស Deco គឺបញ្ហាហិរញ្ញវត្ថុរបស់ Barcelona ព្រោះ Atletico Madrid នឹងទាមទារតម្លៃខ្លួនខ្ពស់ ប្រសិនបើត្រូវលក់កីឡាករសំខាន់ទៅឱ្យក្រុមប្រជែងក្នុងលីគជាមួយគ្នា។

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 15 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views
The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri
កីឡា

The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri

Jul 25, 2026 14 views
Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City
កីឡា

Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City

Jul 25, 2026 18 views
Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក
កីឡា

Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក

Jul 25, 2026 17 views