Lago កូនប្រុសរបស់ខ្សែការពារ Thiago Silva បានទទួលការកោះហៅចូលក្រុមជម្រើសជាតិ អង់គ្លេស U15
អត្ថបទសរសេរដោយ Bonat • 98 views
កីឡាករ Iago កូនប្រុសរបស់ខ្សែការពារ Thiago Silva (ដែលបច្ចុប្បន្ននៅក្លិប Fluminense) បានទទួលការកោះហៅចូលក្រុមជម្រើសជាតិ អង់គ្លេស U15 ជាលើកដំបូង បន្ទាប់ពីការអភិវឌ្ឍនៅថ្នាលយុវជន Chelsea’s Cobham academy។ ទោះបីជាមានសិទ្ធិតំណាងឱ្យ ប្រេស៊ីល ក៏ដោយ Iago ដែលមានសិទ្ធិលេងឱ្យ អង់គ្លេស ដោយសារបានរស់នៅទីនោះលើសពី ៥ ឆ្នាំ បានជ្រើសរើស Three Lions ដែលធ្វើឱ្យឪពុករបស់គេមានមោទនភាពយ៉ាងខ្លាំង ហើយបានសរសេរសារលើកទឹកចិត្តនៅលើ Instagram។ នេះជាសញ្ញានៃការបន្តកេរដំណែលបាល់ទាត់ក្នុងគ្រួសារ Silva ខណៈដែល Thiago Silva ធ្លាប់បាននិយាយថា ក្តីសុបិនរបស់លោកគឺចង់ឃើញកូនប្រុសរបស់លោកម្នាក់ទៀតគឺ Isago (វ័យ ១៦ ឆ្នាំ) ចូលលេងក្នុងក្រុមធំរបស់ Chelsea។
