Kylian Mbappe អស់ឱកាសប្រជែងពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៦ ខណៈ Lionel Messi កំពុងនាំមុខក្នុងការដេញថ្លៃយកបាល់មាសទី ៩ ក្រោយដឹកនាំក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ World Cup
កីឡា Jul 18, 2026

Kylian Mbappe អស់ឱកាសប្រជែងពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៦ ខណៈ Lionel Messi កំពុងនាំមុខក្នុងការដេញថ្លៃយកបាល់មាសទី ៩ ក្រោយដឹកនាំក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ World Cup

អត្ថបទសរសេរដោយ Danny • 34 views

ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ត្រូវបានគេចាត់ទុកថាបានអស់ឱកាសក្នុងការប្រជែងយកពានរង្វាន់បុគ្គលដ៏ខ្ពង់ខ្ពស់បំផុត Ballon d’Or សម្រាប់ឆ្នាំ ២០២៦ នេះហើយ បន្ទាប់ពីការធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ជាមួយក្រុមជម្រើសជាតិបារាំង យោងតាមការលើកឡើងរបស់លោក Jeremie Aliadiere មកកាន់សារព័ត៌មាន GOAL។

ទោះបីជា Mbappe បង្ហាញទម្រង់លេងយ៉ាងលេចធ្លោនៅក្នុងព្រឹត្តិការណ៍ World Cup ២០២៦ នៅអាមេរិកខាងជើង ដោយរកបានរហូតដល់ទៅ ៨ គ្រាប់ និងជួយឱ្យបារាំងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ដោយ ប៉ុន្តែការបរាជ័យក្រោមថ្វីជើងអេស្ប៉ាញ បានធ្វើឱ្យក្តីសង្ឃឹមរបស់គេត្រូវរលាយ។ លើសពីនេះ នៅក្នុងកម្រិតក្លិបជាមួយ Real Madrid រដូវកាល ២០២៥-២៦ កន្លងទៅ គឺជារដូវកាលដ៏ខកចិត្តមួយ ព្រោះក្រុមអធិរាជសមិនបានឈ្នះពានរង្វាន់ធំៗណាមួយឡើយ ដែលនេះជាចំណុចខ្សោយដ៏ធំសម្រាប់រូបគេ ព្រោះច្បាប់នៃការបោះឆ្នោត Ballon d’Or គឺតម្រូវឱ្យកីឡាករមានពានរង្វាន់ធំៗកម្រិតទ្វីប ឬពិភពលោក (ដូចជា Champions League ឬ World Cup) មកអមជាមួយ។

ផ្ទុយទៅវិញ កំពូលកីឡាករ Lionel Messi ក្នុងវ័យ ៣៩ ឆ្នាំ កំពុងតែបង្កើនឱកាសយ៉ាងខ្លាំងក្នុងការគ្រងបាល់មាសទី ៩ ក្នុងអាជីព បន្ទាប់ពីបានដឹកនាំអាហ្សង់ទីនឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Cup ពីរជំនាន់ជាប់គ្នា ដោយរកបាន ៨ គ្រាប់ដូចគ្នា។

លោក Jeremie Aliadiere បានវិភាគប្រាប់ GOAL ថា៖

«ពិតណាស់ ខ្ញុំគិតថា Mbappe នឹងត្រូវពន្យារពេលរង់ចាំបាល់មាសនេះបន្តទៀត។ ប្រសិនបើគេឈ្នះអ្វីមួយជាមួយ Real Madrid គេប្រហែលជានៅមានឱកាស ប៉ុន្តែការបញ្ចប់រដូវកាលដោយគ្មានពានរង្វាន់សោះ... ទោះបីជាលក្ខណៈបុគ្គលគេលេងបានល្អ និងស៊ុតបញ្ចូលទីបានច្រើនយ៉ាងណាក៏ដោយ ក៏យើងដឹងច្បាស់ពីច្បាប់នៃការយកពាន Ballon d'Or ដែរ គឺអ្នកត្រូវតែឈ្នះពានរង្វាន់ធំៗ។ ខ្ញុំគិតថាពាននេះនឹងធ្លាក់ទៅលើកីឡាករអាហ្សង់ទីន។ ប្រសិនបើ Messi ឈ្នះវាម្តងទៀត គ្រប់គ្នានឹងស្ងើចសរសើរចំពោះវ័យ និងអ្វីដែលគាត់បានធ្វើនៅក្នុង World Cup ហើយនឹងភ្លេចគិតថាបច្ចុប្បន្នគាត់កំពុងលេងនៅលីគ MLS ឱ្យ Inter Miami មិនខាន»។

មិនត្រឹមតែ Aliadiere ឡើយ អតីតតារាឆ្នើមលីគ MLS និងជាម្ចាស់ពានរង្វាន់ World Cup ជនជាតិប្រេស៊ីលលោក Kleberson ក៏បានគាំទ្រគំនិតនេះដែរ៖

«បុរសម្នាក់នេះ (Messi) មិនចេះឈប់ឈរឡើយ! បើគាត់ទៅទីនោះ ហើយឈ្នះពានរង្វាន់ World Cup ម្តងទៀត គឺ ១០០ ភាគរយ គាត់នឹងក្លាយជាម្ចាស់ពានរង្វាន់ Ballon d’Or ជាក់ជាមិនខាន។ គាត់ពិតជាអស្ចារ្យណាស់ សូម្បីតែអ្នកគាំទ្រ និងកីឡាករប្រេស៊ីលក៏ចង់ឃើញកីឡាករល្អៗដែលលេងទៅបង្កើតភាពសប្បាយរីករាយដល់ទស្សនិកជនដូចជាគាត់ ឈ្នះពានរង្វាន់ធំៗទាំងនេះដែរ»។

គួររំលឹកផងដែរថា Lionel Messi ធ្វើបានយ៉ាងល្អឥតខ្ចោះនារដូវកាលកន្លងទៅ ដោយបានដឹកនាំ Inter Miami គ្រងជើងឯក MLS Cup និងទទួលបានពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំលីគ (MVP) ទៀតផង។

នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ពិភពលោកទាំងមូលនឹងតាមដានទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ធំរវាង អាហ្សង់ទីន និង អេស្ប៉ាញ ដែលជាជំនួបរវាងសិស្សច្បង Lionel Messi និងតារាជំនាន់ថ្មី Lamine Yamal ខណៈដែល Kylian Mbappe ត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ ជាមួយអង់គ្លេសនៅថ្ងៃសៅរ៍ មុននឹងត្រូវរង់ចាំឱកាសប្រជែងបាល់មាសសារជាថ្មីនៅឆ្នាំ ២០២៧។

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 15 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views
The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri
កីឡា

The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri

Jul 25, 2026 14 views
Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City
កីឡា

Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City

Jul 25, 2026 18 views
Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក
កីឡា

Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក

Jul 25, 2026 17 views