Karim Benzema មិនទាន់ច្បាស់ពីអនាគតនៅ Al-Ittihad ខណៈមានការចាប់អារម្មណ៍ពីអឺរ៉ុប
អត្ថបទសរសេរដោយ Bonat • 101 views
ខ្សែប្រយុទ្ធ Karim Benzema (វ័យ ៣៨ ឆ្នាំ នៅខែធ្នូនេះ) បានទទួលស្គាល់ថា រូបគេ មិនទាន់ប្រាកដ ថានឹងបន្តនៅក្លិប Al-Ittihad ទៀតទេ បន្ទាប់ពីកិច្ចសន្យារបស់លោកផុតនៅឆ្នាំ ២០២៦ ដោយលោកបាន បញ្ជាក់ ថា "មានការផ្តល់ជូនពីអឺរ៉ុប" នៅលើតុ។ កីឡាករម្ចាស់ពាន Ballon d’Or ឆ្នាំ ២០២២ រូបនេះ មិនមានបំណងចូលនិវត្តន៍ ក្នុងពេលឆាប់ៗនេះទេ ដោយលោកនៅតែមើលឃើញខ្លួនឯងលេងបាល់ទាត់យ៉ាងហោចណាស់ ២ ឆ្នាំទៀត។ លោកត្រូវការ "ភាពច្បាស់លាស់" ពីក្លិប Al-Ittihad អំពី គម្រោងរយៈពេលវែង របស់ពួកគេ មុននឹងសម្រេចចិត្ត។
Benzema បាននិយាយថា លោកចង់បន្តនៅ Al-Ittihad ប៉ុន្តែមិនមែនត្រឹមតែបន្ត "មួយ ឬពីរឆ្នាំទៀត" នោះទេ ដោយលោកចង់បាន ផែនការច្បាស់លាស់ ជាងនេះ។ លោកនឹងពិចារណាលើ កីឡា និង ការគោរព ដែលលោកទទួលបានពីក្លិប ខណៈដែលលោកមិនទាន់បោះបង់ចោលក្តីស្រមៃចង់លេងនៅ អឺរ៉ុប វិញនោះទេ។
