លោក Jurgen Klopp ពន្យល់ពីការសម្រេចចិត្តបដិសេធ Man Utd ហើយទៅដឹកនាំ Liverpool
អត្ថបទសរសេរដោយ Bonat • 107 views
លោក Jurgen Klopp អតីតគ្រូបង្វឹក Liverpool បានបង្ហើបថា លោកត្រូវបានក្លិប Manchester United ទាក់ទងឱ្យចូលមកដឹកនាំជំនួសលោក Sir Alex Ferguson កាលពីឆ្នាំ ២០១៣ ប៉ុន្តែលោកបានសម្រេចចិត្តបដិសេធ ដោយសារតែការពិភាក្សានៅពេលនោះបង្ហាញពី គម្រោងដែលលោកមិនពេញចិត្ត ជាពិសេសគឺផែនការចង់នាំយកតារាឆ្នើមចាស់ៗដូចជា Cristiano Ronaldo និង Paul Pogba ត្រលប់មកវិញ។ លោក Klopp បាននិយាយថា ពួកគេមិនបានពិភាក្សាអំពីទម្រង់លេងទាល់តែសោះ ហើយក្រោយមកលោកក៏បានជ្រើសរើស គម្រោងបាល់ទាត់សុទ្ធសាធ នៅក្លិប Liverpool ដែលជាក្លិបដែលលោកបានដឹកនាំឈ្នះពានរង្វាន់ជាច្រើន មុនពេលលោកចាកចេញ ហើយឥឡូវនេះបាននិយាយថា លោកអាចនឹងពិចារណាត្រលប់មកដឹកនាំ Liverpool វិញ បើទោះជាលោកបាននិយាយពីមុនថានឹងមិនបង្វឹកក្រុមនៅអង់គ្លេសទៀតក៏ដោយ។
