Jude Bellingham ជាប់ជាកីឡាករល្អបំផុតប្រចាំឆ្នាំរបស់អង់គ្លេស
អត្ថបទសរសេរដោយ PHEAKDEY • 166 views
តារាឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Jude Bellingham បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់អង់គ្លេសសម្រាប់យុទ្ធនាការ 2024/25 ។
ខ្សែបម្រើរូបនេះបានឈ្នះការបោះឆ្នោតដោយអ្នកគាំទ្រសម្រាប់ពានរង្វាន់ដែលត្រូវបានឈ្នះដោយកីឡាករ Cole Palmer កាលពីឆ្នាំមុន និងឈ្នះដោយ Bukayo Saka កាលពីឆ្នាំមុនមួយទៀត។

គួររំលឹកផងដែរថាអង់គ្លេសទទួលបានត្រឹមចំណាត់ថ្នាក់ជើងឯករងប៉ុណ្ណោះនៃពានរង្វាន់ EURO 2024 ក្រោយបរាជ័យក្រោមលទ្ធផល ២-១ ទល់នឹងក្រុមគោជល់អេស្ប៉ាញ។ ហើយនាអំឡុងយុទ្ធនាការ EURO នោះដែរ Bellingham រកគ្រាប់បាល់បញ្ចូលទីបាន ១ គ្រាប់ផងដែរឲ្យអង់គ្លេស។