លោក Jose Mourinho ទម្លាយរឿងរ៉ាវពិតនៅពីក្រោយការត្រូវ Spurs បណ្តេញចេញទាំងបង្ខំ មុនជំនួបផ្តាច់ព្រ័ត្រត្រឹមតែប៉ុន្មានថ្ងៃ
កីឡា Jun 26, 2026

លោក Jose Mourinho ទម្លាយរឿងរ៉ាវពិតនៅពីក្រោយការត្រូវ Spurs បណ្តេញចេញទាំងបង្ខំ មុនជំនួបផ្តាច់ព្រ័ត្រត្រឹមតែប៉ុន្មានថ្ងៃ

អត្ថបទសរសេរដោយ Danny • 72 views

លោក Jose Mourinho គ្រូបង្វឹកលំដាប់កំពូលនៃពិភពបាល់ទាត់ បានបើកចិត្តទម្លាយរឿងរ៉ាវដ៏រសើបជុំវិញការត្រូវក្លិបខ្នាយមាស Tottenham Hotspur បណ្តេញចេញពីតំណែងយ៉ាងគួរឱ្យភ្ញាក់ផ្អើល កាលពីឆ្នាំ ២០២១ ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ចូលមកដល់។ នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខលើកម្មវិធី Beast Mode On Podcast ជាមួយលោក Adebayo Akinfenwa គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានបង្ហើបថា ការគំរាមដាក់ខ្សែប្រយុទ្ធ Heung-min Son នៅកៅអីបម្រុង អាចជាដើមចមចម្បងដែលធ្វើឱ្យលោកត្រូវហែកកិច្ចសន្យា។

លោក Mourinho បានរំលឹកពីព្រឹត្តិការណ៍នាពេលនោះទាំងអារម្មណ៍មិនអស់ចិត្តថា៖ «ខ្ញុំសឹងតែមិនជឿខ្លួនឯងទាល់តែសោះ។ នៅពេលនោះ Tottenham គឺជាក្រុមដែលស្រេកឃ្លានពានរង្វាន់ខ្លាំងណាស់។ ទាំង Harry Kane, Son និង Hugo Lloris សុទ្ធតែមិនទាន់ស្គាល់រសជាតិលើកពានជាមួយក្លិបនៅឡើយ។ សម្រាប់ខ្ញុំ ការប្រកួតវគ្គផ្តាច់ព្រ័ត្រគឺជាអ្វីៗគ្រប់យ៉ាង វាគឺជាមេដាយ ជាពានរង្វាន់ និងជាក្តីរីករាយរបស់អ្នកគាំទ្រ»

ទោះជាយ៉ាងណា ជម្លោះទស្សនៈបានកើតឡើងរវាងលោក និងប្រធានក្លិប លោក Daniel Levy មុនពេលប្រកួតមកដល់។ នៅក្នុងសប្តាហ៍នៃជំនួបផ្តាច់ព្រ័ត្រជាមួយ Manchester City ក្រុម Spurs មានភារកិច្ចត្រូវតទល់ជាមួយក្រុម Southampton ក្នុងលីគជាមុនសិន។ សម្រាប់ថ្នាក់ដឹកនាំក្លិប ការដណ្តើមកៅអី Champions League តាមរយៈការយកឈ្នះក្នុងលីគ គឺមានតម្លៃផ្នែកហិរញ្ញវត្ថុធំធេងជាងពានរង្វាន់ League Cup

លោក Mourinho បានរៀបរាប់បន្ថែមថា៖ «ពេលនោះ Harry Kane មានរបួស ហើយប្រឈមនឹងការអវត្តមានក្នុងវគ្គផ្តាច់ព្រ័ត្រ។ ដូច្នេះបើគ្មាន Harry ទេ គឺមានតែ Son ម្នាក់គត់ដែលត្រូវដើរតួជាខ្សែប្រយុទ្ធកណ្តាល។ នៅពេលដែលប្រធានក្លិបសួរខ្ញុំពីគម្រោងការប្រកួតជាមួយ Southampton ខ្ញុំបានប្រាប់គាត់ចំៗថា៖ "ខ្ញុំចង់ឈ្នះ ប៉ុន្តែបើគ្មាន Harry ទេ ខ្ញុំនឹងទុក Son នៅកៅអីបម្រុងដើម្បីរក្សាកម្លាំងទុកសម្រាប់វគ្គផ្តាច់ព្រ័ត្រ"។ ការសម្រេចចិត្តរបស់ខ្ញុំវាបានផ្ទុយពីបំណងរបស់ពួកគាត់ ព្រោះសម្រាប់ពួកគាត់ វគ្គផ្តាច់ព្រ័ត្រមិនសូវសំខាន់ដូចការរកលុយពី Champions League ឡើយ»

Son Heung-min speaks out on Jose Mourinho's Tottenham dismissal and reveals  what was 'so sad' | Football London

បន្ទាប់ពីលោក Mourinho ត្រូវដេញចេញទាំងបង្ខំ Spurs បានរងបរាជ័យក្រោមថ្វីជើង Man City ១-០ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយត្រូវរង់ចាំរហូតដល់ឆ្នាំ ២០២៥ ទើបអាចស្គាល់រសជាតិពានរង្វាន់ Europa League។ បច្ចុប្បន្ន ក្នុងវ័យ ៦៣ ឆ្នាំ ក្រោយពីបានឆ្លងកាត់ការដឹកនាំនៅក្លិបជាច្រើនដូចជា Roma, Fenerbahce និង Benfica រួចមក លោក Mourinho បានត្រឡប់ទៅកាន់ទឹកដី Real Madrid វិញនារដូវក្តៅនេះ ក្រោមកិច្ចសន្យាផ្តាច់មុខរយៈពេល ៣ ឆ្នាំ។

លោកបានសង្កត់ធ្ងន់ពីមេរៀនជីវិតមួយនេះថា ក្នុងនាមជាគ្រូបង្វឹក ទោះបីជាមានទំនាក់ទំនងល្អជាមួយកីឡាករ និងអ្នកគាំទ្រខ្លាំងប៉ុណ្ណាក៏ដោយ ក៏អនាគតរបស់អ្នកនៅតែស្ថិតក្នុងកណ្តាប់ដៃរបស់ម្ចាស់ក្លិបដដែល ព្រោះពួកគាត់គឺជាអ្នកមានអំណាចក្នុងការសម្រេចចិត្តចុងក្រោយ។

Six 'Plan B' Strikers Real Madrid Could Sign As Jose Mourinho Seeks New  Joselu

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 1 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 1 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 2 views
Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 17 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views