Joan Laporta បង្ហាញការរំភើបចិត្តខ្លាំងចំពោះការជួបគ្នារវាង Lionel Messi និង Lamine Yamal ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ដោយលើកឡើងថា «Messi គឺជាអតីតកាល រីឯ Yamal គឺជាអនាគត»
កីឡា Jul 17, 2026

Joan Laporta បង្ហាញការរំភើបចិត្តខ្លាំងចំពោះការជួបគ្នារវាង Lionel Messi និង Lamine Yamal ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ដោយលើកឡើងថា «Messi គឺជាអតីតកាល រីឯ Yamal គឺជាអនាគត»

អត្ថបទសរសេរដោយ Danny • 46 views

ប្រធានក្លិប Barcelona លោក Joan Laporta ជឿជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ពិភពលោក World Cup ២០២៦ រវាងអាហ្សង់ទីន និងអេស្ប៉ាញ នឹងក្លាយជាការបង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លានៃសាលាបណ្តុះបណ្តាល La Masia ដោយសារតែវីរកីឡាករប្រចាំក្លិប និងតារាជំនាន់ថ្មីត្រូវមកតទល់គ្នានៅលើសមរភូមិដ៏ធំបំផុត។

លោក Laporta ដែលកំពុងមានវត្តមាននៅទីក្រុងញូវយ៉ក មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រចូលមកដល់នៅកីឡដ្ឋាន MetLife (New York/New Jersey Stadium) បានសម្តែងការមោទនភាពយ៉ាងខ្លាំង ព្រោះនៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញមានកីឡាកររបស់ Barcelona រហូតដល់ទៅ ៨ រូប ស្របពេលដែលអតីតនិមិត្តរូប និងជាវីរបុរសប្រចាំក្លិបគឺ Lionel Messi កំពុងដឹកនាំក្រុមអាហ្សង់ទីន។

នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ RAC1 លោក Laporta បានរៀបរាប់ពីការផ្លាស់ប្តូរជំនាន់ដ៏មានអត្ថន័យរវាង Messi និង Lamine Yamal ថា៖

«Messi បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ហើយខ្ញុំពិតជារំភើបចិត្តណាស់។ គាត់គឺជាមោទនភាពរបស់សាលា La Masia។ Messi គឺជាអតីតកាល និងជាបច្ចុប្បន្នកាល រីឯ Lamine គឺជាបច្ចុប្បន្នកាល និងជាអនាគតកាល។ យើងពិតជាមានសេចក្តីសុខណាស់ដែលមានទម្រង់លេងតាមបែបបទពិតប្រាកដរបស់ Barca»។

លោកបានបន្ថែមទាំងក្តីរីករាយក្នុងនាមជាប្រធានក្លិបទៀតថា៖

«ក្នុងនាមជាប្រធានក្លិប ខ្ញុំមានមោទនភាពខ្លាំងណាស់ដែលបានបណ្តុះបណ្តាលកីឡាករទាំងពីររូបនេះនៅផ្ទះរបស់យើងផ្ទាល់។ ហើយប្រសិនបើយើងបូករួមបញ្ចូលទាំង Eric Garcia, [Pau] Cubarsi ដែលកំពុងមានយុទ្ធនាការ World Cup ដ៏អស្ចារ្យ, [Dani] Olmo, Gavi, Pedri និង Ferran [Torres] ទៀតនោះ... វាពិតជាទិដ្ឋភាពដ៏អស្ចារ្យបំផុត»។



លោក Laporta មើលឃើញថា វគ្គផ្តាច់ព្រ័ត្រនេះជាភស្តុតាងបញ្ជាក់ពីទស្សនវិជ្ជាបាល់ទាត់របស់ Barcelona ដែលនៅតែមានឥទ្ធិពលបំផុតក្នុងកម្រិតកំពូលនៃវិស័យបាល់ទាត់ពិភពលោក។ លោកបានវិភាគពីទម្រង់លេងរបស់ក្រុមទាំងពីរដោយកត់សម្គាល់ថា អាហ្សង់ទីនលេងបែបសម្រុក និងដាច់ប្តូរផ្តាច់ (Aggressive) ជាង ខណៈដែលក្រុមអេស្ប៉ាញលេងដោយមានសាមគ្គីភាព និងការសហការគ្នាខ្ពស់ ដែលមានទម្រង់លេងស្រដៀងទៅនឹងរបៀបលេងរបស់ Barca ដែរ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ធំនេះ មិនត្រឹមតែជាការកាត់សេចក្តីរកម្ចាស់ជើងឯកពិភពលោកថ្មីនោះទេ ប៉ុន្តែក៏ជាឱកាសប្រវត្តិសាស្ត្រដែលសិស្សច្បង និងសិស្សប្អូនរួមសាលា La Masia ចាប់ពី Messi រហូតដល់ Yamal ត្រូវមកចារឹកឈ្មោះនៅលើឆាកអន្តរជាតិជាមួយគ្នា។

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 15 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views
The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri
កីឡា

The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri

Jul 25, 2026 14 views
Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City
កីឡា

Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City

Jul 25, 2026 18 views
Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក
កីឡា

Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក

Jul 25, 2026 17 views