Jeremie Aliadiere វិភាគពីតួនាទីជាប្រធានក្រុមជម្រើសជាតិរបស់ Kylian Mbappe បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើមរូបនេះបានរិះគន់យុទ្ធសាស្ត្រក្រុមក្រោយធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup
កីឡា Jul 17, 2026

Jeremie Aliadiere វិភាគពីតួនាទីជាប្រធានក្រុមជម្រើសជាតិរបស់ Kylian Mbappe បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើមរូបនេះបានរិះគន់យុទ្ធសាស្ត្រក្រុមក្រោយធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup

អត្ថបទសរសេរដោយ Danny • 39 views

អតីតខ្សែប្រយុទ្ធសញ្ជាតិបារាំងលោក Jeremie Aliadiere បានលើកឡើងប្រាប់សារព័ត៌មាន GOAL ថា Kylian Mbappe នៅតែជាបុរសដ៏ស័ក្តិសមបំផុតក្នុងការបន្តពាក់ស្លាកប្រធានក្រុមជម្រើសជាតិបារាំងទៅមុខទៀត បើទោះបីជាមានការយល់ឃើញថា អ្នកធ្វើជាប្រធានក្រុម «មិនចាំបាច់ទាល់តែជាកីឡាករដែលលេងល្អដាច់គេក្នុងក្រុម» ក៏ដោយ។

ការចោទសួរជុំវិញភាពជាអ្នកដឹកនាំរបស់ Mbappe បានកើតឡើងសារជាថ្មី បន្ទាប់ពីក្រុមមាន់គកបារាំងបានរងបរាជ័យក្រោមស្នាដៃអេស្ប៉ាញ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ២០២៦។ ភ្លាមៗក្រោយបញ្ចប់ការប្រកួត ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរបស់ Real Madrid រូបនេះ បានបង្ហាញអារម្មណ៍មិនពេញចិត្ត និងបាននិយាយរិះគន់ចំៗនៅក្នុងសារព័ត៌មានទៅលើប្រព័ន្ធយុទ្ធសាស្ត្រ និង «ការប្រាស្រ័យទាក់ទង» របស់លោកគ្រូបង្វឹក Didier Deschamps ដែលជាទង្វើមួយអាចបង្កឱ្យមានភាពរកាំរកូសក្នុងក្រុម។

ទោះជាយ៉ាងណា មុនពេលដែលបារាំងត្រូវឈានទៅរកយុទ្ធសម័យថ្មីក្រោមការដឹកនាំរបស់លោក Zinedine Zidane លោក Aliadiere បានផ្តល់ទស្សនៈជុំវិញការរិះគន់នេះថា៖

«ប្រធានក្រុមមិនចាំបាច់ទាល់តែជាកីឡាករដែលលេងខ្លាំងជាងគេ ឬជាមនុស្សដែលស្រែកខ្លាំងជាងគេនៅក្នុងទីលាននោះទេ។ នៅក្នុងគំនិតរបស់ខ្ញុំ គេត្រូវតែជាមនុស្សដែលដឹកនាំក្រុមតាមរយៈការធ្វើជាគំរូ (Lead by example) និងបង្ហាញផ្លូវដ៏ត្រឹមត្រូវ។ ចំណុចសំខាន់មួយទៀត គឺរបៀបដែលអ្នកនិយាយទៅកាន់សារព័ត៌មាន របៀបដែលអ្នកបង្ហាញរូបភាពចេញមកក្រៅ និងរបៀបដែលអ្នកនិយាយពីគ្រូបង្វឹក និងមិត្តរួមក្រុម គឺត្រូវតែព្យាយាមធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់»។

លោកបានបន្តទៀតថា៖

«ការធ្វើជាប្រធានក្រុមនៅពេលដែលក្រុមលេងឈ្នះ និងមានស្ថានភាពល្អ គឺនរណាក៏ធ្វើបានដែរ។ ប៉ុន្តែអ្វីដែលសំខាន់ គឺនៅពេលដែលក្រុមជួបការលំបាក តើអ្នកដោះស្រាយវាបែបណា? ការដែល Mbappe ចេញមកប្រាប់អ្នកកាសែត និងរិះគន់យុទ្ធសាស្ត្ររបស់គ្រូបង្វឹកភ្លាមៗក្រោយចាញ់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ខ្ញុំគិតថាវាមិនមែនជាទង្វើដ៏ល្អឡើយ ព្រោះវាប្រៀបដូចជាការបន្ថែមសាំងលើភ្លើង។ តួនាទីរបស់អ្នកនៅពេលនោះ គឺត្រូវសម្រួលស្ថានការណ៍ និងនិយាយតាមការពិតដោយមិនត្រូវបាត់បង់ម្ចាស់ការលើខ្លួនឯងឡើយ»។

ទោះបីជាមានការខ្វះចន្លោះក្នុងការគ្រប់គ្រងអារម្មណ៍ក្រៅទីលានខ្លះក៏ដោយ ក៏ Aliadiere នៅតែអះអាងថា Mbappe គឺជាមេដឹកនាំដ៏អស្ចារ្យម្នាក់នៅលើទីលាន តាមរយៈការលះបង់ និងការលេងដាច់ប្តូរផ្តាច់របស់គេ។ ការបញ្ចេញមតិរិះគន់នោះ គ្រាន់តែជារបៀបដែលគេដោះស្រាយជាមួយការខកចិត្តផ្ទាល់ខ្លួនតែប៉ុណ្ណោះ ហើយរូបគេនៅតែជាមនុស្សដែលស័ក្តិសមបំផុតសម្រាប់តំណែងនេះដដែល។

បច្ចុប្បន្ន មុនពេលលោក Deschamps ត្រូវលាឈប់ពីតំណែងគ្រូបង្វឹកជាផ្លូវការ រូបលោក និងប្រធានក្រុម Mbappe ត្រូវដឹកនាំក្រុមបារាំងប្រកួតចុងក្រោយបង្អស់ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ ៣ ជាមួយក្រុមជម្រើសជាតិអង់គ្លេសនៅថ្ងៃសៅរ៍នេះ។ ស្របពេលជាមួយគ្នានេះ Mbappe កំពុងតែឈរនៅលើកំពូលតារាងដេញថ្លៃស្បែកជើងមាស (Golden Boot) ដោយរកបាន ៨ គ្រាប់ ស្មើគ្នាជាមួយកំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ផងដែរ។

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 15 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views
The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri
កីឡា

The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri

Jul 25, 2026 14 views
Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City
កីឡា

Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City

Jul 25, 2026 18 views
Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក
កីឡា

Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក

Jul 25, 2026 17 views