James Rodríguez ត្រៀមចាកចេញពី León និងចាប់អារម្មណ៍ផ្លាស់ទៅ MLS
អត្ថបទសរសេរដោយ Bonat • 100 views
កីឡាករជម្រើសជាតិ កូឡុំប៊ី James Rodríguez (វ័យ ៣៤ ឆ្នាំ) ត្រូវបានគេរាយការណ៍ថា នឹង ចាកចេញ ពីក្លិប León ក្នុងក្របខ័ណ្ឌ Liga MX ដោយគ្មានតម្លៃខ្លួន (free agent) នៅពេលកិច្ចសន្យារបស់លោកផុតកំណត់នៅខែធ្នូនេះ បន្ទាប់ពីចំណាយពេលត្រឹមតែ ១១ ខែ នៅម៉ិកស៊ិក។ ក្នុងអំឡុងពេលលេងឱ្យ León Rodríguez បានបង្ហាញខ្លួន ៣៤ ប្រកួត រកបាន ៩ គ្រាប់ និង ៥ Assist ប៉ុន្តែក្រុមមិនទទួលបានលទ្ធផលល្អទេ។
ទោះបីជាមានការចាប់អារម្មណ៍ពីក្លិបដទៃក្នុង Liga MX ក៏ដោយ របាយការណ៍ជាច្រើនបានបង្ហាញថា Rodríguez កំពុងពិចារណាផ្លាស់ទៅលេងក្នុងលីគ MLS របស់សហរដ្ឋអាមេរិក ដែលអាចជា ជំពូកចុងក្រោយ នៃអាជីពរបស់លោក។
