Jamal Musiala ត្រលប់មកហ្វឹកហាត់វិញ បន្ទាប់ពីរបួសធ្ងន់
អត្ថបទសរសេរដោយ Bonat • 102 views
កីឡាករវ័យក្មេងដ៏ឆ្នើមរបស់ក្រុម Bayern Munich កីឡាករ Jamal Musiala បានត្រលប់មកហ្វឹកហាត់នៅទីលានវិញហើយ បន្ទាប់ពីអវត្តមានអស់រយៈពេល ៣ ខែកន្លះ ដោយសាររបួស បាក់ឆ្អឹងជើង និង របួសកជើង ដែលរងគ្រោះកាលពីខែកក្កដា ក្នុងការប្រកួតទល់នឹង Paris Saint-Germain។ ខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់វ័យ ២២ ឆ្នាំ រូបនេះបាននិយាយថា លោកមានអារម្មណ៍ "ល្អ" ហើយកំពុងបន្តដំណើរការស្តារនីតិសម្បទា "ជាជំហានៗ" ជាមួយនឹងគោលដៅត្រលប់មកលេងវិញដោយមានកាយសម្បទា ១០០ ភាគរយ នៅចុងឆ្នាំ ២០២៥ ដោយមានការគាំទ្រយ៉ាងខ្លាំងពីមិត្តរួមក្រុម និងបុគ្គលិកពេទ្យរបស់ក្លិប។
