Harry Kane បើកកកាយពីរឿងរ៉ាវទៅលេងវាយកូនហ្គោលជាមួយប្រធានាធិបតីអាមេរិក Donald Trump
កីឡា Jul 11, 2026

Harry Kane បើកកកាយពីរឿងរ៉ាវទៅលេងវាយកូនហ្គោលជាមួយប្រធានាធិបតីអាមេរិក Donald Trump

អត្ថបទសរសេរដោយ Danny • 40 views

ប្រធានក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Harry Kane បានបើកកកាយពីបទពិសោធន៍ដ៏ប្លែក និងមិននឹកស្មានដល់មួយ ក្នុងការទៅលេងវាយកូនហ្គោល (Golf) ជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump នៅរដ្ឋផ្លរីដា កាលពីប្រមាណ 18 ខែមុន។ ការទម្លាយរឿងនេះធ្វើឡើងនៅក្នុងសន្និសីទកាសែតនាទីក្រុងម៉ៃអាមី មុនពេលក្រុមអង់គ្លេសត្រូវចូលរួមប្រកួតវគ្គ 8 ក្រុមចុងក្រោយ World Cup ទល់នឹងក្រុមន័រវែស (Norway )។

ខ្សែប្រយុទ្ធវ័យ 32 ឆ្នាំរបស់ក្លិប Bayern Munich រូបនេះបានរៀបរាប់ថា លោកបានទទួលការអញ្ជើញផ្ទាល់ពីលោកប្រធានាធិបតី ក្នុងអំឡុងពេលដែលលោកទៅសម្រាកលំហែកាយនៅតំបន់ Palm Beach។ លោក Kane បានសរសើរពីសមត្ថភាពលេងរបស់លោក Trump វ័យ 80 ឆ្នាំថា៖ «ការលេងហ្គោលរបស់គាត់គឺល្អខ្លាំងណាស់។ ខ្ញុំសង្ឃឹមថាខ្ញុំអាចលេងហ្គោលបានល្អដូចគាត់នៅពេលដែលខ្ញុំមានអាយុច្រើនដូចគាត់។ វាពិតជាបទពិសោធន៍ដ៏ពិសេសមួយ ហើយខ្ញុំពិតជាអរគុណដែលគាត់បានអញ្ជើញខ្ញុំទៅលេងជាមួយ»។ មុននេះបន្តិច លោក Donald Trump ក៏ធ្លាប់បានសរសើរ Kane លើបណ្តាញសង្គម Truth Social ដែរថា ជាកីឡាករដ៏អស្ចារ្យម្នាក់ និងជាអ្នកលេងហ្គោលបានល្អ ក្រោយពេលអង់គ្លេសឈ្នះម៉ិកស៊ិក 3-2 ក្នុងវគ្គ 16 ក្រុមចុងក្រោយ។

ក្រៅពីទទួលបានការចាប់អារម្មណ៍ពីថ្នាក់ដឹកនាំអាមេរិក ក្រុមកីឡាករអង់គ្លេសក៏ទទួលបានកម្លាំងចិត្តបន្ថែមពីលោក Sir David Beckham ដែលបានចូលទៅសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់ក្រុមកីឡាករផ្ទាល់ដល់កន្លែងហ្វឹកហាត់របស់ក្លិប Inter Miami ផងដែរ។ លោក Kane បានបញ្ជាក់ថាលោក Beckham តែងតែផ្ញើសារមកលើកទឹកចិត្តលោកជានិច្ចក្រោយចប់ការប្រកួត ហើយវត្តមានរបស់វីរៈបុរសរូបនេះ បានធ្វើឱ្យក្រុមកីឡាករទាំងអស់មានទឹកចិត្តកាន់តែខ្លាំងក្នុងការប្រកួតដ៏សំខាន់ទល់នឹងន័រវែស នៅថ្ងៃសៅរ៍នេះ ដើម្បីដណ្តើមយកកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Thomas Tuchel។

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 15 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views
The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri
កីឡា

The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri

Jul 25, 2026 14 views
Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City
កីឡា

Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City

Jul 25, 2026 18 views
Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក
កីឡា

Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក

Jul 25, 2026 17 views