Harry Kane អាចនឹងផ្លាស់ទៅ Barcelona ដោយសារលក្ខខណ្ឌកិច្ចសន្យា
អត្ថបទសរសេរដោយ Bonat • 101 views
ខ្សែប្រយុទ្ធ Harry Kane របស់ Bayern Munich កំពុងពិចារណាលើការ បន្តកិច្ចសន្យាថ្មី ឬ ផ្លាស់ទៅក្លិប Barcelona ដោយសាររូបគេមាន លក្ខខណ្ឌលុបចោលកិច្ចសន្យា អនុញ្ញាតឱ្យចាកចេញក្នុងតម្លៃត្រឹមតែ £៥៧ លានផោន (€៦៥ លានអឺរ៉ូ) ចាប់ពីរដូវក្តៅក្រោយ។
ក្លិប Barcelona កំពុងចាត់ទុក Kane (ដែលស៊ុតបាន ២៥ គ្រាប់ និង ៤ Assist ក្នុង ២០ ប្រកួត សម្រាប់ Bayern) ជាជម្រើសដ៏ស័ក្តិសមជាង Julian Alvarez ឬ Erling Haaland ដើម្បីជំនួស Robert Lewandowski (ដែលអាចចាកចេញនៅឆ្នាំ ២០២៦) ដោយសារ Kane អាចលេងបានយូរអង្វែងដូច Lewandowski។ Barcelona នឹងប្រឈមមុខនឹងការប្រកួតប្រជែងពីក្លិប Premier League (ដែលចង់បានរូបគេត្រលប់ទៅបំបែកកំណត់ត្រា Alan Shearer) និងក្លិប Saudi Pro League។
Kane ក៏អាចនឹងបន្តនៅ Bayern ផងដែរ ប្រសិនបើពួកគេជួយរូបគេ ឈ្នះពាន Champions League ដែលជាមហិច្ឆតាដ៏ធំបំផុតរបស់គេ ខណៈដែលពួកគេនឹងត្រូវប្រកួតទល់នឹង Paris Saint-Germain នៅថ្ងៃអង្គារនេះ។
