លោក Hansi Flick សរសើរ Lewandowski និងទទូចថា Barcelona ត្រូវការរូបគេ
អត្ថបទសរសេរដោយ Bonat • 98 views
លោក Hansi Flick គ្រូបង្វឹកក្រុម Barcelona បានសម្តែងការសរសើរយ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធជើងចាស់ Robert Lewandowski (វ័យ ៣៧ ឆ្នាំ) និងបានអះអាងថា ការវិលត្រលប់របស់រូបគេគឺ "សំខាន់ណាស់" ដើម្បីឱ្យក្រុម Barca អាចឈានដល់ "សក្តានុពលពេញលេញ" របស់ខ្លួនវិញ ជាពិសេសក្នុងពេលដែលក្រុមកំពុងប្រឈមនឹង វិបត្តិរបួស។
Lewandowski ដែលបានត្រលប់មកលេងជាកីឡាករបម្រុងវិញក្នុងជ័យជម្នះ ៣-១ លើក្រុម Elche បន្ទាប់ពីអវត្តមាន ៣ ប្រកួត ដោយសាររបួសសាច់ដុំ ត្រូវបានលោក Flick សរសើរថាមាន "ស្មារតីជាកីឡាករ" និង "DNA ពិសេស" ដែលអាចជាសះស្បើយពីរបួសលឿនជាងការរំពឹងទុក។ លោក Flick ជឿថា វត្តមានរបស់ Lewandowski និង Dani Olmo នៅក្នុងការហ្វឹកហាត់បាន លើកកម្ពស់កម្រិតលេង របស់ក្រុមទាំងមូល។
ទោះបីជាមានការសរសើរក៏ដោយ Lewandowski បាននិយាយថា លោក "មិនប្រញាប់" ក្នុងការពិភាក្សាអំពីកិច្ចសន្យាថ្មីឡើយ (ដែលនឹងផុតនៅចុងរដូវកាល) ដោយលោកផ្តោតលើ ការឈ្នះពានរង្វាន់ ជាមួយក្លិប និងក្រុមជម្រើសជាតិជាមុនសិន។
