«បើខ្ញុំជា Garcia...» Ibrahimovic ទម្លាយពីរបៀបដែលរូបគេនឹងឆ្លើយតបទៅកាន់ Paredes!
អត្ថបទសរសេរដោយ Danny • 27 views
វីរបុរសបាល់ទាត់ស៊ុយអែត Zlatan Ibrahimovic បានរិះគន់យ៉ាងធ្ងន់ធ្ងរលើកីឡាករ Leandro Paredes របស់អាហ្សង់ទីន ជុំវិញកាយវិការកាចសាហាវក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup 2026 ទល់នឹងអេស្ប៉ាញ មុនពេលធ្វើឱ្យមហាជនភ្ញាក់ផ្អើលដោយប្រកាសចូលនិវត្តន៍ពីអាជីពជាអ្នកវិភាគបាល់ទាត់តាមទូរទស្សន៍ ទាំងទើបតែធ្វើបានមួយខែកន្លះ។
Ibrahimovic រិះគន់ Paredes និងក្រុមកីឡាករអេស្ប៉ាញ៖ Ibrahimovic បានសម្តែងការខឹងសម្បារចំពោះទង្វើរបស់ Paredes ទៅលើ Eric Garcia និង Gavi ថា៖ «Paredes អាចសប្បាយចិត្តបានហើយដែលគ្មានកីឡាករដូចខ្ញុំនៅលើទីលាន។ បើខ្ញុំនៅទីនោះ ខ្ញុំនឹងជល់ក្បាលគេ ហើយសុខចិត្តឱ្យអាជ្ញាកណ្តាលដេញចេញតែម្តង។ ទង្វើរបស់គេគឺជាការខ្វះអាជីព»។
មិនតែប៉ុណ្ណោះ អតីតខ្សែប្រយុទ្ធរូបនេះក៏បានរិះគន់កីឡាករអេស្ប៉ាញផ្សេងទៀតដែលមិនបានចូលទៅការពារមិត្តរួមក្រុមនៅកីឡដ្ឋាន MetLife Stadium ៖ «ខ្ញុំមិនដឹងថាកីឡាករអេស្ប៉ាញកំពុងធ្វើអ្វីទេ?! ពួកគេឈរមើលកីឡាករផ្សេងវាយប្រហារលើមិត្តរួមក្រុមរបស់ខ្លួនឯង»។
ការប្រកាសលាឈប់ពីអ្នកវិភាគទូរទស្សន៍៖ បន្ទាប់ពីរិះគន់រួច Ibrahimovic វ័យ ៤៤ ឆ្នាំ បានប្រកាសលាឈប់ពីអាជីពជាអ្នកវិភាគលើកញ្ចក់ទូរទស្សន៍ Fox Sports ភ្លាមៗ៖ «ខ្ញុំបាននិយាយច្រើនណាស់ក្នុងរយៈពេលមួយខែកន្លះនេះ ប៉ុន្តែនេះជាពាក្យចុងក្រោយរបស់ខ្ញុំ។ Alexi (Lalas), Thierry (Henry), Rebecca (Lowe) អរគុណអ្នកទាំងអស់គ្នា... នេះជាលើកទីមួយ និងជាលើកចុងក្រោយសម្រាប់ខ្ញុំ»។