តើក្រុមប្រយុទ្ធរបស់ France អាចឈរនៅចំណាត់ថ្នាក់ណា ក្នុងចំណោមកំពូលតំបន់ប្រយុទ្ធខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ World Cup?
កីឡា Jul 03, 2026

តើក្រុមប្រយុទ្ធរបស់ France អាចឈរនៅចំណាត់ថ្នាក់ណា ក្នុងចំណោមកំពូលតំបន់ប្រយុទ្ធខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ World Cup?

អត្ថបទសរសេរដោយ Danny • 44 views

តំបន់ប្រយុទ្ធរបស់ក្រុមមាន់គក France កំពុងតែបង្កព្យុះភ្លៀងយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍ World Cup ២០២៦ នេះ។ ក្រោយពីបានយកឈ្នះស៊ុយអែត ៣-០ នាវគ្គ ៣២ ក្រុមចុងក្រោយ បារាំងបានក្លាយជាក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុត (១៣ គ្រាប់)។ កំពូលកីឡាករ Kylian Mbappe រកបាន ៦ គ្រាប់ម្នាក់ឯង ខណៈដែលម្ចាស់ពានរង្វាន់ Ballon d'Or Ousmane Dembele រកបាន ៤ គ្រាប់ (រួមទាំង Hat-trick ពេលជួបន័រវែស)។ ចំណែកឯ Michael Olise ទោះបីជាមិនទាន់រកគ្រាប់បាល់បាន តែបានជួយបញ្ជូនបាល់ (Assists) រហូតដល់ទៅ ៥ លើក ព្រមទាំងមានកម្លាំងបម្រុងដ៏មានឥទ្ធិពលដូចជា Bradley Barcola និង Desire Doue ថែមទៀត។

ប្រសិនបើតំបន់ប្រយុទ្ធដ៏គួរឱ្យខ្លាចនេះ នៅតែបន្តទម្រង់លេងដ៏អស្ចារ្យបែបនេះរហូតដល់ចប់ការប្រកួត តើពួកគេអាចនឹងមានឱកាសឈរនៅលំដាប់ណា ធៀបនឹងកំពូលខ្សែប្រយុទ្ធទាំង ៦ ក្នុងប្រវត្តិសាស្ត្រ World Cup?

១. Brazil (១៩៧០)៖ ត្រូវបានចាត់ទុកជាក្រុមជម្រើសជាតិដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយមានខ្សែប្រយុទ្ធលំដាប់ដូចជា Pele, Jairzinho, Tostao និង Rivellino ដែលបានលេងយ៉ាងស៊ីចង្វាក់គ្នា និងជួយឱ្យប្រេស៊ីលលើកពានរង្វាន់ពិភពលោកយ៉ាងអស្ចារ្យ។

២. Brazil (២០០២)៖ តំបន់ប្រយុទ្ធដែលដឹកនាំដោយ "3R" គឺ Ronaldo Nazario (R9), Rivaldo និង Ronaldinho។ ពួកគេបានបង្ហាញទម្រង់លេងដ៏គួរឱ្យខ្លាច ដោយ R9 រកបាន ៨ គ្រាប់ម្នាក់ឯង ជួយឱ្យប្រេស៊ីលគ្រងជើងឯកពិភពលោកលើកទី ៥។

៣. Hungary (១៩៥៤)៖ ម្ចាស់រហស្សនាម "The Mighty Magyars" ដែលជាក្រុមដ៏អស្ចារ្យបំផុត ប៉ុន្តែមិនដែលបានលើកពាន World Cup។ ដឹកនាំដោយវីរៈបុរស Ferenc Puskas និង Sandor Kocsis (រកបាន ១១ គ្រាប់) ពួកគេបានបង្កើតកំណត់ត្រាជាក្រុមដែលស៊ុតបញ្ចូលទីបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ World Cup (២៧ គ្រាប់)។

៤. Netherlands (១៩៧៤)៖ ក្រុមដែលបានណែនាំពិភពលោកឱ្យស្គាល់ពីទម្រង់លេង "Total Football" ដឹកនាំដោយវីរៈបុរសលំដាប់តំណាងជាតិ លោក Johan Cruyff ព្រមទាំងមានការគាំទ្រយ៉ាងខ្លាំងក្លាពី Johnny Rep និង Rob Rensenbrink ទោះបីជាត្រូវចាញ់អាល្លឺម៉ង់ខាងលិចក្នុងវគ្គផ្តាច់ព្រ័ត្រយ៉ាងសោកស្តាយក៏ដោយ។

៥. France (១៩៥៨)៖ ការរួមផ្សំគ្នាយ៉ាងល្អឥតខ្ចោះរវាង Just Fontaine ដែលជាអ្នកកសាងប្រវត្តិសាស្ត្រស៊ុតបញ្ចូលទី ១៣ គ្រាប់ក្នុងព្រឹត្តិការណ៍តែមួយ និងខ្សែបម្រើប្រយុទ្ធ Raymond Kopa (ម្ចាស់ពាន Ballon d'Or ឆ្នាំនោះ) ដែលបានជួយឱ្យបារាំងទទួលបានចំណាត់ថ្នាក់លេខ ៣។

៦. West Germany (១៩៥៤)៖ ក្រុមជើងឯកដែលបានបង្កើតព្រឹត្តិការណ៍ "Miracle of Bern" ដោយវាយបកយកឈ្នះហុងគ្រីក្នុងវគ្គផ្តាច់ព្រ័ត្រbg។ តំបន់ប្រយុទ្ធរបស់ពួកគេដឹកនាំដោយប្រធានក្រុម Fritz Walter, Max Morlock និង Helmut Rahn ដោយបានបញ្ចប់ការប្រកួតទាំងមូលជាមួយគ្រាប់បាល់សរុប ២៥ គ្រាប់។

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 15 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views
The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri
កីឡា

The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri

Jul 25, 2026 14 views
Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City
កីឡា

Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City

Jul 25, 2026 18 views
Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក
កីឡា

Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក

Jul 25, 2026 17 views