FIFA បដិសេធសំណើរបស់បារាំងក្នុងការលុបកាតលឿងរបស់ Michael Olise មុនជំនួបជាមួយម៉ារ៉ុក
កីឡា Jul 09, 2026

FIFA បដិសេធសំណើរបស់បារាំងក្នុងការលុបកាតលឿងរបស់ Michael Olise មុនជំនួបជាមួយម៉ារ៉ុក

អត្ថបទសរសេរដោយ Danny • 43 views

គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង លោក Didier Deschamps បានបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់បារាំងបានទទួលការជូនដំណឹងពីស្ថាប័ន FIFA ជុំវិញការបដិសេធពាក្យបណ្តឹងតវ៉ា សុំលុបកាតលឿងរបស់ខ្សែប្រយុទ្ធ Michael Olise។ កាតលឿងនេះបានកើតឡើងក្នុងប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ ដែលបារាំងបានយកឈ្នះប៉ារ៉ាហ្គាយ ក្រោយមានការទាញអាវគ្នាជាមួយកីឡាករ Matias Galarza។ ការសម្រេចចិត្តរក្សាទណ្ឌកម្មនេះ បានធ្វើឱ្យខាងភាគីបារាំងមានការមិនពេញចិត្តយ៉ាងខ្លាំង ព្រោះ Olise គឺជាកីឡាករសំខាន់ដែលបានចូលលេងគ្រប់ប្រកួត និងបង្កើតឱកាសឱ្យមិត្តរួមក្រុម (Assists) បានចំនួន ៥ ដងរួចមកហើយនៅក្នុងព្រឹត្តិការណ៍នេះ។

ការមិនយល់ព្រមរបស់ FIFA លើករណីរបស់បារាំង បានបង្កើតឱ្យមានការរិះគន់អំពីស្តង់ដារពីរ ព្រោះកាលពីប៉ុន្មានថ្ងៃមុន ស្ថាប័នដដែលនេះទើបតែបានយល់ព្រមពន្យារពេលការពិន័យកាតក្រហមរបស់ខ្សែប្រយុទ្ធអាមេរិក Folarin Balogun ដែលអនុញ្ញាតឱ្យគេអាចចូលលេងក្នុងវគ្គ ១៦ ក្រុមចុងក្រោយទល់នឹងប៊ែលហ្សិកបាន ទោះបីជាចុងក្រោយក្រុមអាមេរិកត្រូវធ្លាក់ក្រោមថ្វីជើងប៊ែលហ្សិក ៤-១ ក៏ដោយ។ បច្ចុប្បន្ន ក្រុមប៊ែលហ្សិកត្រូវឡើងទៅជួបអេស្ប៉ាញនៅវគ្គ ៨ ក្រុមចុងក្រោយ ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅជួបក្រុមបារាំង ឬម៉ារ៉ុក នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

មុននឹងគិតដល់វគ្គបន្ត លោក Deschamps បានក្រើនរំលឹកដល់កូនក្រុមទាំងអស់កុំឱ្យមានការធ្វេសប្រហែសឱ្យសោះ ក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយទល់នឹងក្រុមជម្រើសជាតិម៉ារ៉ុក (Morocco )។ លោកបានសង្កត់ធ្ងន់ថា ម៉ារ៉ុកមិនមែនជាប៉ារ៉ាហ្គាយឡើយ ពួកគេជាក្រុមដែលមានគុណភាពខ្ពស់ ចូលចិត្តគ្រប់គ្រងបាល់ និងមានតំបន់ប្រយុទ្ធដ៏គួរឱ្យខ្លាច ថែមទាំងធ្លាប់បានឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអាហ្វ្រិក (AFCON) ទៀតផង។ ការប្រកួតដ៏សំខាន់នេះនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ ហើយលោក Deschamps ត្រូវគិតគូរយ៉ាងហ្មត់ចត់ថាតើគួរដាក់ Olise ឱ្យចូលលេងតាំងពីដើមប្រកួតដែរឬទេ ព្រោះបើកីឡាកររូបនេះទទួលបានកាតលឿងមួយទៀត គេនឹងត្រូវរងការពិន័យហាមឃាត់មិនឱ្យចូលលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឡើយ ប្រសិនបើបារាំងអាចឆ្លងផុតម៉ារ៉ុក។

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 15 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views
The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri
កីឡា

The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri

Jul 25, 2026 14 views
Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City
កីឡា

Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City

Jul 25, 2026 18 views
Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក
កីឡា

Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក

Jul 25, 2026 17 views