តើអាជ្ញាកណ្តាលពិតជាកាត់សេចក្តីមិនបានល្អមែនឬ? ប្រធានអាជ្ញាកណ្តាលរបស់ FIFA ឆ្លើយតបទៅនឹងការរិះគន់របស់លោក Didier Deschamps ក្រោយបារាំងធ្លាក់ចេញពី World Cup
កីឡា Jul 16, 2026

តើអាជ្ញាកណ្តាលពិតជាកាត់សេចក្តីមិនបានល្អមែនឬ? ប្រធានអាជ្ញាកណ្តាលរបស់ FIFA ឆ្លើយតបទៅនឹងការរិះគន់របស់លោក Didier Deschamps ក្រោយបារាំងធ្លាក់ចេញពី World Cup

អត្ថបទសរសេរដោយ Danny • 29 views

ប្រធានផ្នែកអាជ្ញាកណ្តាលរបស់សហព័ន្ធ FIFA លោក Pierluigi Collina បានចេញមុខបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់លោក Didier Deschamps បន្ទាប់ពីគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងរូបនេះ បានចោទសួរពីគុណភាពនៃការកាត់សេចក្តី នៅក្នុងការប្រកួតដែលក្រុមមាន់គកបារាំងចាញ់អេស្ប៉ាញ ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup។

នៅក្នុងការប្រកួតដ៏តានតឹងនៅរដ្ឋ Texas លោក Deschamps បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាកណ្តាលសញ្ជាតិសាល់វ៉ាឌ័រ លោក Ivan Barton ជាពិសេសចំពោះការសម្រេចចិត្តពិន័យបាល់ប៉េណាល់ទីនៅវគ្គទីមួយ បន្ទាប់ពី Lamine Yamal ត្រូវរងការបង្កកំហុសពី Lucas Digne ដែលស៊ុតបញ្ចូលទីដោយ Mikel Oyarzabal។ លោក Deschamps បានថ្លែងទៅកាន់អ្នកសារព័ត៌មានទាំងហួសចិត្តថា៖

«បើខ្ញុំនិយាយអ្វីចេញទៅ ខ្ញុំនឹងមើលទៅដូចជាអ្នកចាញ់ដែលមិនព្រមទទួលស្គាល់ការពិតអញ្ចឹង។ ប៉ុន្តែខ្ញុំចង់សួរអ្នកទាំងអស់គ្នាវិញថា៖ តើអាជ្ញាកណ្តាលរូបនេះ មានកម្រិតសមត្ថភាពគ្រប់គ្រាន់ក្នុងការកាត់សេចក្តីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរឬទេ? វាមានទាំងរឿងបាល់ប៉េណាល់ទី និងរឿងរ៉ាវចម្រូងចម្រាសជាច្រើនទៀត បូកផ្សំបញ្ចូលគ្នា»។



រឿងរ៉ាវដែលធ្វើឱ្យលោក Deschamps ក្តៅចុងច្រមុះខ្លាំងបំផុតនោះគឺ មុនពេលមានបាល់ប៉េណាល់ទី លោកយល់ថា Yamal បានលេងបាល់ប៉ះដៃ (Handball) រួចទៅហើយ ប៉ុន្តែត្រូវបានបដិសេធបន្ទាប់ពីពិនិត្យ VAR។ លើសពីនេះ នៅនាទីទី ៤៣ លោក Barton បានសម្រេចចិត្តផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួនវិញ ដោយលុបចោលបាល់ហ្វ្រីឃីកដ៏មានឱកាសរបស់បារាំងនៅមុខប្រអប់គ្រោះថ្នាក់ ក្រោយពេលពិគ្រោះជាមួយជំនួយការរបស់ខ្លួន ទោះបីជាអាជ្ញាកណ្តាលទី ៤ និងទី ៥ បានគាំទ្របារាំងតាំងពីដំបូងក៏ដោយ។ គ្រូបង្វឹករូបនេះក៏បានរិះគន់ពីការបណ្តែតបណ្តោយឱ្យកីឡាករអេស្ប៉ាញរួចខ្លួនពីកាតលឿង ទោះបីជាមានការបង្កកំហុសធ្ងន់ៗជាច្រើនលើកក៏ដោយ។

មិនទុកឱ្យរង់ចាំយូរ លោក Pierluigi Collina វីរអាជ្ញាកណ្តាលជើងចាស់ដែលបច្ចុប្បន្នជាប្រធានផ្នែកកាត់សេចក្តីរបស់ FIFA បានចេញមុខមកការពារលោក Barton និងក្រុមការងារភ្លាមៗ។ លោកបានសង្កត់ធ្ងន់ថា៖

«ឆ្លើយតបទៅនឹងមតិរបស់លោក Didier Deschamps ដែលចោទសួរថាតើអាជ្ញាកណ្តាលមានកម្រិតគ្រប់គ្រាន់ក្នុងការដឹកនាំការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរឬទេ គឺ FIFA សូមបញ្ជាក់យ៉ាងច្បាស់ថា៖ "បាទ ពិតជាមានពិតប្រាកដណាស់"។ អាជ្ញាកណ្តាលរបស់យើងសុទ្ធតែជាកម្រិតពិភពលោក (World class)»។

ទោះបីជាមានការជជែកដេញដោលរឿងអាជ្ញាកណ្តាលក៏ដោយ ក៏លោក Deschamps បានទទួលស្គាល់ត្រង់ៗផងដែរថា ទម្រង់លេងរបស់ក្រុមកីឡាករបារាំងខ្លួនឯង ក៏មិនទាន់ឈានដល់កម្រិតដែលអាចឡើងទៅវគ្គផ្តាច់ព្រ័ត្រ ៣ ជំនាន់ជាប់គ្នានោះដែរ ដោយសារតែការលេងខុសបច្ចេកទេសច្រើន និងការមិនអាចទម្លុះរំលាយតំបន់ការពារដ៏រឹងមាំរបស់អេស្ប៉ាញបាន។

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 15 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views
The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri
កីឡា

The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri

Jul 25, 2026 14 views
Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City
កីឡា

Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City

Jul 25, 2026 18 views
Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក
កីឡា

Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក

Jul 25, 2026 17 views