Fernandinho អតីតតារា Man City ប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់
អត្ថបទសរសេរដោយ Bonat • 99 views
កីឡាករ Fernandinho (វ័យ ៤០ ឆ្នាំ) ដែលជាអតីតខ្សែបម្រើដ៏សំខាន់របស់ Manchester City បានប្រកាស ចូលនិវត្តន៍ ពីអាជីពបាល់ទាត់ បន្ទាប់ពីរយៈពេលជាង ២ ទសវត្សរ៍ ក្នុងការលេង និងឈ្នះពានរង្វាន់ធំៗជាច្រើន។ ក្នុងរយៈពេល ៩ រដូវកាល លោក Fernandinho បានឈ្នះពាន Premier League ៥ ដង និងពាន Champions League ១ ដង ហើយត្រូវបានគេចាត់ទុកថាជាកីឡាករដ៏មានកេរ្តិ៍ឈ្មោះបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រក្លិប។
លោកបាននិយាយថា រូបលោក "ហត់នឿយ" ហើយ "គ្មានអ្វីនៅក្នុងបាល់ទាត់ដែលលើកទឹកចិត្តខ្ញុំទៀតទេ" ដោយសារលោកបានសម្រេចគ្រប់យ៉ាងហើយ។ លោកបានត្រលប់ទៅក្លិបកុមារភាព Athletico Paranaense វិញក្នុងឆ្នាំ ២០២២ ហើយបានសម្រេចចិត្តមិនបន្តកិច្ចសន្យាថ្មីឡើយ។ លោក Pep Guardiola ធ្លាប់បាននិយាយថា លោក "មិនបានដឹង" ពីការចាកចេញរបស់ Fernandinho ពី Man City ទេ ហើយបានសម្តែងការអាឡោះអាល័យចំពោះការបាត់បង់កីឡាករដ៏សំខាន់ម្នាក់នេះ។ លោក Fernandinho បាននិយាយថា លោកនឹងផ្តោតលើការ រីករាយជាមួយក្រុមគ្រួសារ បន្ទាប់ពីការចូលនិវត្តន៍។
