Fermin Lopez ធ្លាប់ត្រូវបានReal Madridចាប់អារម្មណ៍មុនពេលរូបគេបង្ហាញខ្លួននៅក្រុមធំរបស់ Barca
អត្ថបទសរសេរដោយ Bonat • 102 views
កីឡាករវ័យក្មេងដ៏លេចធ្លោរបស់ក្លិប Barcelona កីឡាករ Fermin Lopez បានបញ្ជាក់ថា ក្លិបគូប្រជែង Real Madrid ធ្លាប់បានចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើរូបគេ មុនពេលរូបគេបង្ហាញខ្លួននៅក្រុមធំរបស់ Barca ប៉ុន្តែរូបគេបាននិយាយថា បេះដូងរបស់គេតែងតែស្រលាញ់ក្លិប Barca ដែលជា "ក្តីស្រមៃដ៏ធំ" របស់គេ។ ខ្សែបម្រើវ័យ ២២ ឆ្នាំ រូបនេះ ដែលទើបតែរកបាន Hat-trick ក្នុងពាន Champions League បានសម្តែងនូវ ទំនុកចិត្តខ្ពស់ មុនការប្រកួត El Clasico ដ៏សំខាន់ទល់នឹង Real Madrid នៅកីឡដ្ឋាន Santiago Bernabeu ដោយរូបគេប្តេជ្ញាថា ក្រុម Barca នឹង "ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឈ្នះ" ការប្រកួតនេះ ដើម្បីដណ្តើមយកតំណែងកំពូលតារាង La Liga។ លោក Fermin ក៏បានបង្ហាញពីជំនឿជាក់ពេញទំហឹងលើប្រព័ន្ធយុទ្ធសាស្ត្ររបស់លោក Hansi Flick និងបានសរសើរមិត្តរួមក្រុម Pedri ផងដែរ។
